• Flexa
  • Default ខាងលើក្រោមមេនុយ

ពួក​អ្នកវិទ្យាសាស្ត្រ​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​បង្កើត​ពូជ​មនុស្ស​ថ្មី​ក្រៅ​ស្បូន​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ដែលជា​ពូជ​កាច​សាហាវ មិន​ស្គាល់​គុណបុណ្យ ហើយ​មិនចេះ​ស្លាប់​

4 សប្ដាហ៍ កន្លងទៅ DNT-NEWS

នៅ​ទីបំផុត​ក៏​ឈានទៅដល់​និទាន​វិទ្យាសាស្ដ្រ​ដែល​ពោល​រៀបរាប់​ពី​ការនាំយក​ទឹកអសុចិ​ជាមួយនិង​ស៊ុត​របស់​មនុ​ស្សមក​ធ្វើការ​ចាប់បដិសន្ធិ​នៅក្នុង​ស្បូន​សិប្បនិម្មិត​រហូត​ក្លាយទៅជា​មនុស្ស​អំបូរ​ថ្មី​ដែល​គ្មាន​សម្ព័ន្ធភាព​ជាមួយនិង​ឪពុកម្ដាយ​។​

ប្រភពព័ត៌មាន​បាន​ពោលថា​ក្នុងខណៈ​ពេលនេះ​បន្ទាត់​គំនិត​រឿង​បង្កើត​មនុស្ស​នៅក្រៅ​ស្បូន ដោយ​ការប្រើ​ស្បូន​សិប្បនិម្មិត​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ដំណើរ​ការងារ ។ បន្ទាត់​គំនិត​ថ្មី​គេ​បាន​ចម្លង​យកតាម​សភាវៈ​របស់​ស្បូន​និង​សកម្មភាព​បដិសន្ធិ​របស់​ទារក​ដែល​ក្នុងនោះ​មាន​រួមផ្សំ​ដោយ​លក្ខណៈ​ទូទៅ​នៃ​សីតុណ្ហភាព​អាកាសធាតុ​ដែល​ហុំ​ព័ទ្ធ​ជុំវិញខ្លួន​ទារក សុក ព្រមទាំង​ដំណាក់កាល​ចាប់បដិសន្ធិ ដើម្បី​ធ្វើ​ឲ្យ​ទារក​ដែល​ទទួលបាន​ពី​ការ​ផ្សំ​បញ្ចូល​គ្នា​រវាង​ទឹកអសុចិ និង​ស៊ុត​អាច​ធំធាត់​លូតលាស់​ទៅតាម​ដំណាក់កាល​នីមួយៗ ប្រៀប​បីដូច​ជា​ទារក​ដែល​លូតលាស់​នៅក្នុង​ឧ​ទ្ទរ​ម្ដាយ​ដែរ​។​

អ្វីៗ​គ្រប់បែបយ៉ាង​គ្រប់គ្រង​ទៅដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​នៅក្នុង​កុំព្យូទ័រ​ជា​អ្នកកំណត់​ក្រោម​ការឃ្លាំមើល​យ៉ាង​ជិតដិត​ពី​គ្រូពេទ្យ​សម្ភព​ក្នុង​បន្ទប់​គ្មាន​មេរោគ​។ ហេតុផល​ក្នុងការ​បង្កើត​មនុស្ស​ក្នុង​ស្បូន​សិប្បនិម្មិត គឺធ្វើឡើង​ដើម្បី​ឲ្យ​គេ​អាច​ជ្រើស​ប្រព័ន្ធ​ពូជ​បាន​មនុស្ស​អំបូរ​ថ្មី​ដែល​ពុំមាន​ចំណុច​ខ្វះចន្លោះ​ក្នុង​ប្រព័ន្ធ​ពូជ​។ ជា​ពូជ​មនុស្ស​ដែលមាន​សមត្ថភាព​ក្នុង​ផ្នែក​ទៅតាម​សេចក្ដីត្រូវការ​។ ជា​ពូជ​មនុស្ស​ដែល​អាច​ទប់ទល់​នឹង​រោគ​កំណាច ព្រមទាំង​ជាតិពុល​ទាំងឡាយ​នៅលើ​ពិភពលោក ។ ប្រសិនបើ​ការអភិវឌ្ឍ​ន៏​នេះ​អាច​បោះជំហាន​ទៅដល់​ចំណុចកំពូល​នោះ គេ​នឹង​ទទួលបាន​ពូជ​អមតៈ​ដែល​ពុំមាន​ថ្ងៃ​ចាស់ និង​ថ្ងៃ​ស្លាប់​។​

អ្វីដែល​គេ​ចាត់ទុកថា គួរ​ឲ្យ​ខ្លាច​បំផុត​នោះ គឹ​ការបង្កើត​មនុស្ស​នៅក្រៅ​ស្បូន​នេះ​វា​មាន​លក្ខណៈ​កាច​សាហាវ​ជាង​ការ​ក្លូ​និង ព្រោះ​ការ​ក្លូ​និង​វា​គ្រាន់តែ​ជាការ Copy មនុស្ស​ចេញពី​មនុស្ស​តែប៉ុណ្ណោះ វា​មិនមែនជា​ការបង្កើត​មនុស្ស​ឡើង​របៀប​ជ្រើសរើស​ប្រព័ន្ធ​ពូជ​ទៅ​បង្កើត​មនុស្ស​អំបូរ​ថ្មី​នោះទេ ដែល​ទង្វើ​នេះ​វា​ប្រឆាំង​ទៅនឹង​ព្រះ​ជា​ម្ចាស់​ខ្លាំងក្លា​បំផុត​។

ការបង្កើត​អំបូរ​មនុស្ស​ថ្មី​នេះ គឺជា​ការផ្ដាច់​ចរន្ដ​បដិសន្ធិ​ដែល​កើត​ទៅតាម​ធម្មជាតិ ។ លើសពីនោះ​ទៅទៀត កាត់ផ្ដាច់​សម្ព័ន្ធភាពរ​វាង​ឪពុកម្ដាយ និង​សម្ព័ន្ធភាព​រវាង​មនុស្ស​ដូចគ្នា​។ មនុស្ស​អំបូរ​ថ្មី​មិន​ទទួល​ភាពកក់ក្ដៅ​ពី​មាតាបិតា ជា​កូន​គ្មាន​ឪពុកម្ដាយ​ពិតៗ​តែម្ដង​។ ប្រសិនបើ​និយាយ​ឲ្យ​ងាយ​ស្ដាប់​ជាងនេះទៅទៀត គឺ​ពុំមាន​នរណា​ដឹងបាន​ថា​ម្ចាស់​ទឹក​មេជី​វិត និង​ស៊ុត​ដែល​គេ​បរិច្ចាគ​ឲ្យ​ទៅ​ធនាគារ​អសុចិ និង​ស៊ុត​នោះ​ជា​នរណា មានមុខមាត់ និង​ពណ៌​សម្បុរ​បែបណា​នោះទេ​។

នោះ​ក៏​ព្រោះ​ច្បាប់​នៃ​ការបរិច្ចាគ​ទឹក​មេជី​វិត និង​ស៊ុត បានកំណត់​ទុក​ថា ពុំមាន​ការកត់ត្រា​ទុក​ពី​ឈ្មោះ ទីលំនៅ រហូតដល់​រូបភាព​អ្នក​បរិច្ចាគ ដោយ​គ្រាន់​ចាត់ទុកជា​អ្នក​បរិច្ចាគ​អានា​មិ​ក​មានចិត្ត​សប្បុរសធម៌​តែប៉ុណ្ណោះ ។ គ្មានអ្វី​ពាក់ព័ន្ធ​គ្នា​ដល់​ទារក​ដែល​កើតចេញពី​ការនាំយក​ទឹកអសុចិ និង​ស៊ុត​ពី​ធនាគារ​ទៅធ្វើ​ការចាប់បដិសន្ធិ​នោះទេ​។​

មនុស្ស​អំបូរ​ថ្មី​នឹង​ក្លាយទៅជា​បែបណា ពុំមាន​នរណា​អាច់​កាត់​ស្មាន​បានទេ​ថា គេ​មាន​ចិត្តគំនិត​ដូចម្ដេច អាច​រៀន​យល់ដឹង​ពី​ពាក្យ​ថា សាសនា​ព្រះ​ជា​ម្ចាស់ ឬ​សីលធម៌​ដែរ ឬ​អត់​នោះទេ វា​អាចជា​មនុស្ស​អំបូរ​ថ្មី​ដែលជា​អច្ឆរិយៈ តែ​គ្មាន​ភាព​សណ្ដោស​ប្រណី និង​សីលធម៌​ក៏​ថា​បាន​។​

អ្វីដែល​ចាត់ទុកថា គួរ​ឲ្យ​ខ្លាច​បំផុត​នោះ​គឺ ក្រោយពេល​បង្កើត​មនុស្ស​អំបូរ​ថ្មី​ឡើងមក​បាន​ហើយ​នោះ មនុស្ស​ធម្មតា​ទូទៅ​នឹង​ដាច់​ពូជ ឬ​ត្រូវបាន​គេ​បំផ្លាញចោល ព្រោះ​មនុស្ស​អំបូរ​ថ្មី​នេះ​មាន​ទាំង​ទឹកអសុចិ និង​ស៊ុត​គ្រប់គ្រាន់​សំរាប់​ផលិត​មនុស្ស​ជំនាន់​ក្រោយ​បន្ដទៀត​បាន​។​

ពេល​ថ្ងៃនោះ​មកដល់​សាសនា សីលធម៌ គុណធម៌ អាច​រលាយ​អស់ពី​ពិភពលោក​មនុស្ស ព្រោះ​មនុស្ស​អំបូរ​ថ្មី​នេះ​គ្មាន​ជំនឿ​ទៅលើ​ព្រះ​ជា​ម្ចាស់ និង​សាសនា​។ នោះ​ក៏​ព្រោះ​ពួកគេ​កើ់តចេញពី​ស្បូន​សិប្បនិម្មិត​តាមរយៈ​ការ​ផ្សំ​បញ្ចូល​គ្នា​តាម​គោល​ការ​ប្រព័ន្ធ​ពូជ មិនមែន​កើតចេញពី​ការ​បណ្ដាល​របស់​ព្រះ​ជា​ម្ចាស់ ឬក៏​ក្ដី​ស្រលាញ់​ពី​ឪពុកម្ដាយ​នោះទេ បែបនេះ​គួរ​ព្រួយ​ខ្លាច​ជាទីបំផុត​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2