• Default ខាងលើក្រោមមេនុយ

អស្ចារ្យ Clarius ជា​ឧ​បករ​ណ៏​ទំនើប​ថ្មី​អាច​ឲ្យ​ស្ត្រី​មានគភ៌​​ពិនិត្យ​ខ្លួនឯងបាន

2 ខែ កន្លងទៅ វុត្ថា

​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន​គ្រប់​វិស័យ ទាក់ទង​នឹង​ការរស់នៅ​សុខាភិបាល និង​របប​អាហារ​ឡើយ បច្ចេកវិទ្យា​នេះ​បាន​ជ្រាបចូល​ទៅធ្វើ​ឲ្យ​អ្វីៗ​កាន់តែ​ល្អប្រសើ​ជាង​ធម្មតា​។ សូម្បីតែ​ឧ​បករ​ណ៏​ពិនិត្យ​ភ​គ៌​ដោយ​ខ្លួនឯង​ក៏មានដែរ ដែល​អ្នកប្រើប្រាស់​ធម្មតាៗ​អាច​ជាវ​យកទៅ​ប្រើប្រាស់​បាន ។ ឧ​បករ​ណ៏​នេះ​មាន​ឈ្មោះថា Clarius​ដែលជា​ការវិវត្ត​ន៏ នៃ​បច្ចេកវិទ្យា Wireless Ultrasound Scanner ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​ភ្ជាប់​ជាមួយ​ស្មា​ត​ហ្វូ​ន​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង ios បាន ។ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ឧ​បករ​ណ៏​នេះ​នៅពេលដែល​ប្រើ​ឧ​បករ​ណ៏​នេះ​ពិនិត្យ​លើ​ផ្ទៃពោះ​អ្នកមាន​គភ៌​វា​នឹង​បង្ហាញ​រូបភាព​នៅលើ​អេក្រង់​ស្មា​ត​ហ្វូ​ន​ដែល​បាន​ភ្ជាប់​ជាមួយ​នោះ ។

ក្រុម​អ្នក​ផលិត​បាន​រំពឹងទុក​ថា នឹង​ដាក់លក់​ក្នុងពេល​ឆាប់ៗ​ខាងមុខ ហើយ​ព្រមទាំង​ស​ង្ឈឹ​ម​ថា ស្ត្រី​មានគភ៌​អាច​ឃើញ​រូបរាង​កូន​របស់ខ្លួន​បាន​គ្រប់ពេល ដោយ​ប្រើ​ឧ​បករ​ណ៏​នេះ ។ ទោះបីជា​យ៉ាង​ក៏ដោយ​តម្លៃ និង​លក្ខណ​:​ពិសេស​ដ៏័​ទៃទៀត​របស់​ឧ​បករ​ណ៏​ដ៏​វ័យឆ្លាត​នេះ​មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹងថា​នោះទេ ។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2