• Flexa

ល្បី​ថា​ខ្មែរ​នឹង បង្ហោះ​ផ្កាយរណប​ចន្លោះ​ឆ្នាំ ២០២១ -២០២២ តើ​ផ្កាយរណប​ប្រវត្តិ​កើតមាន​ពី​ពេលណា​មកហើយ​ប្រទេស​ណាប​ង្ហោះ​មុនគេ ?

1 ខែ កន្លងទៅ សុខ វិជ័យ

​មួយរយៈ​កន្លងមក​ផ្ទុះ​រឿង​បង្ហោះ​ផ្កាយរណប​ទៅ​លំហ​អាកាស​ដែល​កម្ពុជា​គ្រោង​នឹង​បាញ់​នៅ​ចន្លោះ​ឆ្នាំ ២០២១-២០២២ ។ ចុះ​ផ្កាយរណប​ផលិតឡើង​ដំបូង​ដោយ​ប្រទេស​ណា​?​ផ្កាយរណប​ដំបូង​ត្រូវបាន​ផលិត​ដោយ​ប្រទេស​រុស្ស៊ី​ឈ្មោះថា Sputnik 1 មាន​អង្កត់ផ្ចិត ៥៨ សង់ទីម៉ែត្រ ទម្ងន់ ៨៣,៦ គីឡូក្រាម​និង​ចំណាយពេល​ប្រហែល ៩៨ នាទី ដើម្បី​ហោះចូល​គន្លង​ផែនដី​ក្នុង​ដំណើរ​រាង​អេ​លី​បរប​ស់វា​។​

Sputnik 1 ត្រូវបាន​បាញ់​បង្ហោះ​នៅ​ថ្ងៃទី ៤ តុលា ១៩៥៧ ញ៉ាំង​ឲ្យ​មានការ​បង្កើត​កម្មវិធី​បង្ហោះ​ផ្កាយរណប Soviet Sputnik Program របស់​រុស្ស៊ី​ដែលមាន​លោក Sergei Korolev ជា​ប្រធាន​ឌី​ហ្ស៊ា​ញ​ហើយ​វា​ក៏បាន​ក្លាយជា​ដំណាក់កាល​ចាប់ផ្ដើម​ប្រជែង​ក្នុង​ការផលិត​ផ្កាយរណប​បង្ហោះ​ទៅ​អវកាស​វាង​អាមេរិក​និង​រុស្ស៊ី ហើយ​អង្គការ NASA របស់​អាមេរិក​ក៏​លេច​រូបរាង​ឡើង​ដែរ​ក្រោយ​ការបាញ់ Sputnik 1 ។​

​ផ្កាយរណប​Sputnik 1 បាន​ជួយ​កំណត់​ដង់ស៊ីតេ​នៃ​ស្រទាប់​បរិយាកាស​ខ្ពស់​តាមរយៈ​ការវាស់វែង​នៃ​ការផ្លាស់ប្ដូរ​គន្លង​រប​ស់វា និង​បានផ្ដល់​ទិន្នន័យ​លើ​ការ​ចែកចាយ​វិទ្យុ​-​សញ្ញាណ​ក្នុង​ស្រទាប់​អ៊ីយ៉ុង ។ ក្រោយៗ​មក​ក៏មាន​ការបាញ់​បង្ហោះ​ផ្កាយរណប Sputnik 2 នៅ​ថ្ងៃទី ៣ វិច្ឆិកា ១៩៥៧ ដែលជា​ការដឹក​អ្នកដំណើរ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​លំហ​អាកាស ចូលក្នុង​គន្លង​តារាវិថី​។​

​គួរ​បញ្ជាក់ដែរថា ផ្កាយរណប​មាន​ដើមកំណើត​ដំបូង​គេ នៅ​ជាង ៥០​ប្រទេស ក្នុងនោះ​សហភាពសូវៀត សហរដ្ឋ អាមេរិក បារាំង ចិន និង​ជប៉ុន ជា​អ្នក​បង្ហោះ វា​មុនគេ ។ បច្ចុប្បន្ន​ផ្កាយរណប​ជិត​១​ពាន់​គ្រឿង ប៉ុណ្ណោះ នៅ​ប្រតិបត្តិការ ជា​កន្លែង​ដែល​ផ្កាយ របស់​រាប់ពាន់​គ្រឿង​លែង​ប្រើប្រាស់ និង​ជា​បំណែក​ផ្កាយរណប​នៅក្នុង​គន្លង​អវកាស​ដែល គេ​ច្រើន​ស្គាល់​ថា​វា​"​បំណែក​អវកាស​” ។ យាន ស៊ើបការណ៍​អវកាស​ជាច្រើន​គ្រឿង​ផ្សេងទៀត ត្រូវបាន​បញ្ជូន​ទៅកាន់​គន្លង​អវកាស​ជុំវិញ ភព​ដ៏ទៃទៀត និង​ក្លាយជា​ផ្កាយរណប​ភព​ព្រះ ចន្ទ្រ ផ្កាយព្រះសុក្រ ផ្កាយ​ព្រះ​អង្គារ ផ្កាយ ព្រហស្បតិ៍ ផ្កាយ​សៅរ៍ ព្រះអាទិត្យ និង​ភព​ជាច្រើន​ទៀត ។​ផ្កាយរណប​ប្រើប្រាស់​សម្រាប់​គោលបំណង​ជាច្រើន ក្នុងនោះ​ដើម្បី​បុព្វហេតុ​យោធា​ផងដែរ ហើយ​ផ្កាយរណប​ទាំងនោះ​រួមមាន ផ្កាយរណប​សង្កេតការណ៍​ផែនដី ផ្កាយរណប ទំនាក់ទំនង ផ្កាយរណប​អាកា​រណ៍​-​នាវាចរណ៍ ផ្កាយរណប​អាកាសធាតុ និង​ផ្កាយរណប​ស្រាវ ជ្រាវ ។ ស្ថានីយ៍​អវកាស និង​យានអវកាស​មាន មនុស្ស​ជិះ​នៅក្នុង​គន្លង​អវកាស ក៏​ជា​ផ្កាយ រណប​ផងដែរ ។ គន្លង​ផ្កាយរណប ខុសប្លែកគ្នា ទៅតាម​គោលដៅ​ផ្កាយរណប ហើយ​រៀប ដាក់​ទៅតាម​លេខ​រៀង ។ គន្លង​ដែល​គេ​ស្គាល់ ច្រើនជាងគេ​មានដូចជា​គន្លង​ផែនដី គន្លង​ប៉ូល និង​គន្លង​ស្ថានីយ​ផែនដី ។​

​ផ្កាយរណប​ប្រមាណ​ជាង​៦.៦០០​គ្រឿង ត្រូវបាន​បង្ហោះ​ទៅកាន់​ទី​គន្លង​អវកាស ហើយ ការប៉ាន់ស្មាន​ចុងក្រោយ​បង្ហាញថា ផ្កាយរណប​សល់​៣.៦០០​គ្រឿង​កំពុង​បណ្តែត​ខ្លួន​នៅក្នុង គន្លង​អវកាស ក្នុងនោះ​ផ្កាយរណប​ជិត​១​ពាន់ គ្រឿង​ទៀត​កំពុង​ប្រតិបត្តិការ ខណៈដែល​ផ្កាយ រណប​សេសសល់​បាន​ក្លាយជា​បំណែក​អវកាស ។ ផ្កាយរណប​ប្រមាណ​ជា ៥៥០​គ្រឿង​កំពុង​ប្រតិ ប​ត្តិ​ការ​នៅលើ​គន្លង​ផែនដី​ដែល​ស្ថិតនៅក្នុង តំបន់​សុញ្ញា​កាស​កម្ពស់​២​ម៉ឺន​គ​.​ម ហើយ​ក្រៅ ពី​នោះ​ស្ថិតនៅលើ​គន្លង​ស្ថានីយ៍​ផែនដី​ដែល មាន​រយៈ កម្ពស់​៣៦​ពាន់​គ​.​ម ។​

​ផ្កាយរណប​ត្រូវបាន​ដឹក​ទៅកាន់​គន្លង អវកាស​ដោយ​ប្រើប្រាស់​កាំជ្រួច ។ តាម​ធម្មតា គឺជា​យាន​ចុះចត​ដោយ​ខ្លួនឯង ដែលជា​កាំជ្រួច មួយ​គេ​បង្ហោះ​ចេញពី​ជើង​ទម្រ​លើដី ហើយ ផ្កាយរណប​ខ្លះទៀត គេ​បាញ់​ចេញពី​សមុទ្រ នៅលើ​នាវាមុជទឹក ឬ​ស្ថានីយ​អវកាស​ក្នុង សមុទ្រ ។

សុខភាព/បុរស/ស្ត្រី