• Default ខាងលើក្រោមមេនុយ

រកឃើញ​អាថ៌កំបាំង​នៃ​ការបាត់​យន្តហោះ និង​នាវា ជាច្រើន​នៅ​តំបន់ត្រីកោណ​បិសាច

5 ខែ កន្លងទៅ ណូ​រ៉ា

​តំបន់ត្រីកោណ​បិសាច គឺជា​តំបន់​អាថ៌កំបាំង​មួយ​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិច​ខាងជើង ។ វា​គឺ​ជាក​ន្លែ​ដែល​នាវា​និង​យន្តហោះ​ជាច្រើន​សន្ធឹកសន្ធាប់​បាត់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ ហើយ​ថែមទាំង​គ្មាន​អ្នកបកស្រាយ​ឲ្យ​បានច្បាស់លាស់​សោះ ។ តំបន់​ជុំវិញ​តំបន់ត្រីកោណ​បិសាច​គឺជា​ផ្លូវ​ដឹកជញ្ជូន​មួយ​ដ៏​ធំ​របស់​ពិភពលោក​ដែលមាន​នាវា​ជាច្រើន ឆ្លងកាត់​ញឹកញាប់ ដើម្បី​ចុះទៅ​កំពង់ផែ​អាមេរិក​កំពង់ផែ​អឺរ៉ុប និង​កោះ​កា​រា​បៀ​ន ។ សូម្បីតែ​នាវា​កម្សាន្ត និង​យន្តហោះ​ឯកជន ក៏​ចរាចរ​ណ៏​ជា​រៀងរាល់ថ្ងៃ​ដែរ ។​

​ប៉ុន្តែ​នាវា ឫ​យន្តហោះ ដែល​ឆ្លងកាត់​ចូល​តំបន់ ត្រីកោណ​បិសាច ប្រាកដជា​ត្រូវ​បាត់​ខ្លួន​ជាក់​ជាមិនខាន ។ សូម្បីតែ​សាក្សី​ដែលជា​អ្នកបើកបរ​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ដែល​បាន​រស់រានមានជីវិត​ពី​ហេតុ​ការ​ណ៏​កើតឡើង​នៅ​តំបន់ត្រីកោណ​បិសាច​ក៏​មិនអាច​បកស្រាយ​បាន​ថា​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ ។​

​យន្តហោះ​ចម្បាំង​ជាច្រើន ក៏បាន​ដាច់​ការទាក់ទង​ទាំងស្រុង នៅ​ខណ​:​ពេលដែល​ហោះ​កាត់​តំបន់ត្រីកោណ​បិសាច​នេះ ហើយ​ថែមទាំង​ស្វែងរក​បំណែក​តួ​យន្តហោះ​តែ​បន្តិច​ក៏​មិនឃើញ​ដែរ ។ រីឯ​ទូក និង​យន្តហោះ​ដទៃ​ផ្សេងទៀត ក៏​ធ្លាប់បាន​បាត់​សម្រាល​សូន្យឈឹង ក្រោយពី​បានធ្វើ​ដំណើរ​ក្នុង​តំបន់​នោះ​ទាំង​ដែលមាន​អាកាសធាតុ​ស្រឡះ​ចែស និង​មិនបាន​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ណាមួយ​តាម​រលកធាតុអាកាស​ទៀ​ត​ផង ។​មួយវិញទៀត​ទោះបី​ជាមាន​សៀវភៅ និង​ទ្រឹស្តី​ជាច្រើន​ត្រូវបាន​សរសេរ ទាក់ទង នឹង​តំបន់ត្រីកោណ​បិសាច​នេះ​យ៉ាងណាក៏ដោយ ក៏​គ្មាន​អ្នកនិពន្ធ​ណា​ម្នាក់ ក្នុងចំណោម​នោះ​អាច​បញ្ជាក់​និង បកស្រាយ​អំពី​ការបាត់​ខ្លួន​នាវា និង​យន្តហោះ​ដ៏​ចម្លែក​ក្នុង​តំបន់​នោះបាន​ឡើយ ។

​គួរ​បញ្ជក់​ថា នៅក្នុង​ឆ្នាំ​១៩៦៤ លោក វី​សេន ហ្គា​ឌី​ស បាន​សរសេរ​អត្ថបទ​មួយ​ក្នុង​ទស្សនា​វ​ដ្តី Argosy ថា​តំបន់ត្រីកោណ​បិសាច​មាន​ព្រំដែន ដែលជា​ជ្រុង​ជុំវិញ​នោះ​មានដូចជា​កំពង់ផែ​ម៉ៃ​អា​មី កោះ​បឺ​មុយ​ជា និង​កោះ​ព័រ​តូ​រី​កូ ។ ក្រោយមក​ក៏មាន​អ្នកនិពន្ធ​ផ្សេងទៀត បានកំណត់​ព្រំដែន និង​កំណត់​ទំហំ​របស់​តំបន់ត្រីកោណ​បិសាច​ថា មាន​ផ្ទៃដី​ពី ១.៣០០.០០០ ទៅ ៣.៩០០.០០០​គឺ​ឡូ​ម៉ែត្រក្រឡា ។

​ប៉ុន្តែ​ថ្មីៗ​នេះ អ្នកស្រាវជ្រាវ​ហាក់ដូចជា​អាច​បកស្រាយ​ចម្ងល់​ដែល​អាថ៌កំបាំង​របស់​ត្រីកោណ​បិសាច ។ ក្រុម​អ្នក​វិ​ទ្យ​សាស្ត្រ​ជនជាតិ​អាមេរិក​មួយក្រុម​មកពី​សាកលវិទ្យាល័យ​កូ​ឡូ​រ៉ា​ដូ បានធ្វើ​ការវិភាគ​រូបភាព​ពី​ផ្សាយ​រណប នៃ​អាកាសធាតុ ក្នុង​តំបន់​ដ៏​គ្រោះថ្នាក់ និង​គួរ​ឲ្យ​ព្រឺ​ខ្លួន​នោះ​ហើយ​ជា​លទ្ធផល​ពួកគេ​ក៏បាន​កត់សម្គាល់ឃើញ​មាន​ចន្លោះ​ពពក​រាង ឆកោន​មិន​ប្រក្រតី​ជាច្រើន​នៅលើ​តំបន់ត្រីកោណ​បិសាច​នោះ ។ អ្នកជំនាញ​ខាង​ផ្នែក​ឧតុ​ម​និយម​បានចាត់ទុក​ពពក​ទាំង​នោះ​យ៉ាងច្បាស់​ថា​ជា គ្រាប់បែក​ខ្យល់​ពុះ ។

​ពួកគេ​ជឿថា ពពក​រាង​ឆកោន​ទាំងនោះ​ហើយ​ជា​មូលហេតុ​ចម្បង​បំផុត​ដែល​បណ្តាល ឲ្យ​កកើត​មាន​ខ្យល់ព្យុះ​ដ៏​ខ្លាំងក្លា​យ៉ាង​សម្បើម​ដោយមាន​ល្បឿន​មិនគួរ​ឲ្យ​ជឿរ​ហូ​ដល់​ទៅ ២៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ កម្លាំង​ខ្យល់​ដ៏​មហិមា​នោះ អាច​បង្ក​ជា​ព្យុះ​គួច​ឡើង​ភ្លាមៗ និង​អាចបង្កើត​រលក​បានក​ម្ព​ស់​ជាង ១៣​ម៉ែត្រ​ឯណោះ ។

​អ្នក​ត្រូវ​ដឹងថា គ្មាន​នាវា​មួយណា ដែល​អាច​រួចខ្លួន​ចេញពី​ខ្យល់ព្យុះ​កម្រិត​ខ្លាំង​យ៉ាង​នោះទេ ។ សម្បី​តែ​យន្តហោះ ក៏​មិនអាច​ទប់ទល់​លំនឹង​របស់ខ្លួន​លើ​អាកា​សបាន ដោយសារ​កម្លាំង​ខ្យល់​យ៉ាងខ្លាំង​នេះ ។ ទោះបីជា​ពពក​អាច​ផ្លាស់ប្តូរ​ជាច្រើន​ទម្រង់​ផ្សេងៗ​ជាច្រើន ក៏ពិតមែន​ក៏ដោយចុះ​ក៏​តាម​ការសង្កេត​រូបភាព​ពី​ផ្កាយរណប​បាន​បង្ហាញថា​តំបន់ត្រីកោណ​បិសាច មិន​មែនមាន​អាកាសធាតុ​ប្រក្រតី ដូច​ទីកន្លែង​ដទៃ​នោះទេ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2