• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ព្រះអាទិត្យ​បានកកើតឡើង​តាំងពី ៤,៦​ពាន់​លាន​ឆ្នាំមុន ហើយ​បើ​និយាយ​អំពី​កំដៅ​វិញ​គឺ​ស្ទើរតែ​គ្មាន​លេខ​គណនា តើ​អ្នកដឹង​ទេ​ថា ក្នុងចំណោម​ភព​ទាំង​៩ ភព​ណាមួយ​ដែល​នៅ​ជិត​និង ព្រះអាទិត្យ​បំផុត ?

4 ខែ កន្លងទៅ ណូ​រ៉ា

​ប្រព័ន្ធ​ព្រះអាទិត្យ (Solar System) រួមមាន​ព្រះអាទិត្យ និង​វត្ថុ​ដែល​វិល​ជុំវិញ​វា ។ វត្ថុ​ដែល​វិល​ជុំវិញ​ព្រះអាទិត្យ​គឺ​ភព​ទាំង​៩ ស្ថិតក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដែលជា​ប្រព័ន្ធ​ភព (Planetary System) ។

​ប្រព័ន្ធ​ព្រះអាទិត្យ​បានកកើតឡើង​តាំងពី ៤,៦​ពាន់​លាន​ឆ្នាំមុន ដោយសារ​ដែន​ទំនាញ​ដ៏​ខ្លាំងក្លា​រវាង​ដួងតារា និង​វត្ថុ​ក្នុង​លំហ​ជាច្រើន​ទៀត ។ ភព​ដែល​ស្ថិតក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​រួមមាន ៖ ភព​ពុធ សុក្រ ផែនដី និង​ភព​អង្គារ ។ ចំណែកឯ​ភព​ស្ថិត​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​រួមមាន​៖ ភព​ព្រហស្បតិ៍ (​ភព​ធំជាងគេ​) ភព​សៅរ៍ អ៊ុយ​រ៉ា​ណុ​ស ណិ​ប​ទូ​ន និង​ភព​ព្លុ​យ​តុង ។​

​ខាងក្រោម​នេះ​គឺជា​ភព​ទាំង​៩​ក្នុង​ចក្កវាឡ និង​ព្រះអាទិត្យ​ដែលមាន​អង្កត់ផ្ចិត និង​លក្ខណៈពិសេស​មួយចំនួន​ទៀត​របស់​ភព នីមួយៗ ៖

​ព្រះអាទិត្យ

​ព្រះអាទិត្យ​គឺជា​ដុំ​បាល់​ភ្លើង​យក្ស​ឆេះ​យ៉ាង​សន្ធោសន្ធៅ​មួយ​ស្ថិតនៅ​ចំ​កណ្តាល​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​វា​គឺជា​ប្រភព​ថាមពល​ដ៏​មាន​សារសំខាន់​សម្រាប់​ភាវៈរស់​លើ​ផែនដី ។ ព្រះអាទិត្យ​មាន​អាយុកាល​ប្រហែល​៤,៦​ពាន់​លាន​ឆ្នាំមុន ។​

​ព្រះអាទិត្យ ៖

-​កកើតឡើង​តាំងពី​៤.៥៦៧​ពាន់​លាន​ឆ្នាំមុន ។​

-​មាន​ចម្ងាយ​ពី​ផែនដី ៖ ១៤៩.៦០០.០០០​គីឡូម៉ែត្រ ។​

-​ម៉ាស់ ៖ ១.៩៨៩ E30 គីឡូក្រាម ។​

-​សីតុណ្ហភាព​ផ្ទៃ​ខាងក្រៅ ៖ ៥.៧៧៨​កែវ វិ​ន ។​

១​អង្សា​កែវ​វិ​ន​ស្មើ -២៧២,១៥​អង្សា​សេ ។​

​តើ​អ្នកដឹង​ទេ​ថា​ភព​ណាមួយ​ដែល ស្ថិត​ជិត​និង​ព្រះអាទិត្យ​បំផុត​?

​ដោយសារតែ​ភព​ខ្លះ​ស្ថិតនៅ​ឆ្ងាយ និង ខ្លះ​នៅ​កៀក​ដុំ​ភ្លើង​ព្រះអាទិត្យ​ហេតុនេះ​ធ្វើ​ឲ្យ​ស្រទាប់​ខាងក្រៅ​របស់​ភព​មាន​សីតុណ្ហភាព​ត្រជាក់ ឬ ក្ដៅ​ទៅតាម​ហ្នឹង​ដែរ​។ ខាងក្រោម​នេះ​បង្ហាញ​ពី​សីតុណ្ហភាព​ភព​ទាំង ៩ រាប់​ចាប់ពី​ភព​ដែល​កៀក​ព្រះអាទិត្យ​ជាងគេ​៖

១. ភព​ពុធ​

​ជា​ភព​នៅក្បែរ​ព្រះអាទិត្យ​ជាងគេ ហេតុនេះ​ក៏​ជា​ភព​ដែលមាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​មួយ​ដែរ​។ យ៉ាងណាក្ដី​ដោយសារ​ភព​ពុធ​មិនមាន​បរិយាកាស​ហើយ​ថែមទាំង​មាន​ល្បឿនរ​ង្វិ​ល​យឺត​ទៀត​នោះ ទើប​ធ្វើ​ឲ្យ​សីតុណ្ហភាព​ខុសគ្នា​ខ្លាំង​ទៅតាម​តំបន់​។ ផ្នែក​ដែល​បែរ​ចំ​ព្រះអាទិត្យ​ជាងគេ​អាចមាន​សីតុណ្ហភាព​ឡើងដល់ ៤២៧ អង្សា​សេ​។ ចំណែក​ផ្នែក​ងងឹត​វិញ​សីតុណ្ហភាព​អាច​ធ្លាក់​ដល់ -១៨០ អង្សា​សេ​។​

២. ភព​សុក្រ​

​ត្បិត​ថា​ជា​ភព​នៅក្បែរ​ព្រះអាទិត្យ​លំដាប់​ទី​ពីរ ប៉ុន្តែ​ជា​ភព​ដែលមាន​សីតុណ្ហភាព​ក្ដៅ​ជាងគេ​បង្អស់​ក្នុងចំណោម​ភព​ទាំង ៩ ដោយ​ជា​មធ្យម​សីតុណ្ហភាព​អាចមាន​ដល់ ៤៦២​។ នេះ​ក៏ដោយ​សារ​ភព​សុក្រ​មាន​បរិយាកាស​ដ៏​ក្រាស់ ដែលមាន​ដោយ​ពពក​ផ្ទុក​សារធាតុ​កាបូនឌីអុកស៊ីត​និង​អាស៊ីត​ស៊ុ​ល​ផួ​រិច​។ ឧស្ម័ន​ពីរ​នេះ​បង្កើតបានជា​បាតុភូត​ផ្ទះ​បៃតង​ដ៏​ខ្លាំងក្លា​ដែល​ឃុំ​កម្ដៅ​ព្រះអាទិត្យ​ទុក ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្រៅ​របស់​ភព​នេះ​ឡើង​កម្ដៅ​ខ្លាំង​។​

៣. ភពផែនដី​

​សីតុណ្ហភាព​ជា​មធ្យម​លើ​ភពផែនដី​គឺ ១៦ អង្សា​សេ ប៉ុន្តែ​សីតុណ្ហភាព​ជុំវិញ​ភព​អាច​ប្រែប្រួល​តាម​ពេលវេលា​, ទឹកសមុទ្រ​, ខ្យល់ និង ស្ថានភាព​ធាតុអាកាស​។ តំបន់​ដែលមាន​សីតុណ្ហភាព​ត្រជាក់​ជាងគេ​លើ​ផែនដី​គឺ​នៅ​ទ្វីប​អង់​តាក​ទិច​ដែលមាន -៨៩,២ អង្សា​សេ ឯ​តំបន់​ក្ដៅ​ជាង​គឺ​វាល​ខ្សាច់​ប្រទេស​អ៊ីរ៉ង់​កម្ដៅ​ឡើងដល់ ៧០,៧ អង្សា​សេ​។​

៤. ភព​អង្គារ​

​សីតុណ្ហភាព​ជា​មធ្យមរ​បស់​ភព​អង្គារ​គឺមាន​ត្រឹម -៦០ អង្សា​សេ ប៉ុន្តែ​ភព​ក្រហម​នេះ​ក៏មាន​ការប្រែប្រួល​ខ្លះៗ​ដោយនៅ​រដូវ​ត្រជាក់​សីតុណ្ហភាព​នៅ​តំបន់​ប៉ូល​សីតុណ្ហភាព​អាច​ចុះ​ដល់ -១២៥ អង្សា​សេ​។ នៅ​រដូវក្ដៅ​វិញ​សីតុណ្ហភាព​អាច​ឡើងដល់ ២០ អង្សា​សេ​នៅ​តំបន់​អេក្វាទ័រ ប៉ុន្តែ​ពេលយប់​អាច​ចុះ​ត្រជាក់​ដល់ -៧៣ អង្សា​សេ​។​

៥. ភព​ព្រហស្បតិ៍​

​ដោយសារតែ​ភព​ព្រហស្បតិ៍​សម្បូរ​ដោយ​ឧស្ម័ន​ហេតុនេះ​ស្រទាប់​រឹង​ផ្នែក​ខាងក្រៅ​ឡើយ ដូចនេះ​មិនមាន​សីតុណ្ហភាព​ស្រទាប់​ខាងក្រៅ​។ ប៉ុន្តែ​តាម​ការ​វាស់​សីតុណ្ហភាព​ពី​ពពក​ខ្ពស់ៗ​របស់​ភព​ព្រហស្បតិ៍​បានបង្ហាញ​ពី​សីតុណ្ហភាព -១៤៥ អង្សា​សេ​។​

៦. ភព​សៅរ៍​

​ដោយសារ​នៅ​ឆ្ងាយ​ពី​ព្រះអាទិត្យ ហេតុនេះ​ភព​សៅរ៍​ជា​ភព​សម្បូរ​ដោយ​ឧស្ម័ន​ត្រជាក់​មួយ​។ ពពក​នៃ​ភព​នេះ​មាន​បី​ស្រទាប់​ដោយ​ស្រទាប់​ទីមួយ​មាន​ដោយ​ទឹកកក​អាម៉ូញ៉ាក់​មាន​សីតុណ្ហភាព​ចន្លោះ​ពី -១៧៣ អង្សា​សេ ទៅ -១១៣ អង្សា​សេ​។ ស្រទាប់​ទី​ពីរ​មាន​ផ្ទុក​ទឹកកក​សើម​មាន​សីតុណ្ហភាព​ពី -៨៨ អង្សា​សេ ទៅ -៣ អង្សា​សេ​។ ចំណែក​ស្រទាប់​ក្រោម​គេ​មាន​សីតុណ្ហភាព​ធ្លាក់ចុះ​ដល់ ៥៧ អង្សា​សេ​។​

៧. ភព​អ៊ុយ​រ៉ា​នុស​

​អ៊ុយ​រ៉ា​នុស​ជា​ភព​ត្រជាក់​ជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដោយមាន​កំណត់ត្រា​សីតុណ្ហភាព​ត្រជាក់​បំផុត​ដល់ -២១៨ អង្សា​សេ​។​

៨. ភព​ណិ​ប​ទូ​ន​

​ក៏​ជា​ភព​មួយ​ក្នុងចំណោម​ភព​ត្រជាក់​ជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដោយ​សីតុណ្ហភាព​ជា​មធ្យម​គឺ -២១៤ អង្សា​សេ​។​

៩. ភព​ភ្លុ​យ​តុង​

​ពេលដែល​ភព​ភ្លុ​យ​តុង​មាន​សីតុណ្ហភាព​ក្ដៅ​បំផុត​គឺ​នៅពេល​វា​ស្ថិតនៅ​ជិត​ព្រះអាទិត្យ​បំផុត​ដោយ​សីតុណ្ហភាព​អាច​នៅត្រឹម -២២៣ អង្សា​សេ ហើយ​ពេលដែល​ត្រជាក់​បំផុត​សីតុណ្ហភាព​អាច​ធ្លាក់​ដល់ -២៣៣ អង្សា​សេ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2