• Giloba

ដំណឹង​ថ្មី ! អង្គការ NASA រកឃើញ​នូវ​ភព​ថ្មី​ចំនួន ១២៨៤ ទៀតហើយ​ក្នុងចំណោម​ភព​ទាំងអស់ ៥ ពាន់ ប៉ុន្តែ​មិនទាន់​មានលទ្ធភាព​......

6 ខែ កន្លងទៅ សម្បត្តិ

​អង្គការ NASA បានប្រកាស​កាលពីពេល​ថ្មីៗ​នេះ​អំពី​ការរកឃើញ​នូវ​ភព​ថ្មី​ចំនួន ១២៨៤ ទៀត​នៅក្រៅ​ប្រព័ន្ធ​គន្លង​ព្រះអាទិត្យ ជា​ចំនួន​លើស​ទ្វេដង​នៃ​ភព​ក្នុង​គន្លង​ដួងតារា​ដែល​ត្រូវបាន​រកឃើញ​ដោយ​កែវ​យឺត​របស់​យានអវកាស Kepler​។

​អ្នកស្រី អេ​លេន ស្ដូ​ហ្វេ​ន នាយក​ផ្នែក​វិទ្យាសាស្ដ្រ​នៅឯ​ទីស្នាក់ការ​កណ្ដាល​អង្គកា​រ Nasa ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយថា​៖ «​ការរកឃើញ​នេះ​បានផ្ដល់​សង្ឃឹម​ដល់​យើង​ថា នៅ​ពិភព​ខាងក្រៅ​មាន​ភព​ជាច្រើន​ទៀត​ជុំវិញ​គន្លង​តារា​។ យើង​អាច​នឹង​រកឃើញ​ភពផែនដី​ផ្សេងទៀត​»​។

​យានអវកាស Kepler គ្មាន​មនុស្ស​បើក ដែល​បាន​បង្ហោះ​កាលពី​ឆ្នាំ ២០០៩ បាននិងកំពុង​ស្គេ​ន​កញ្ចុំ​តារា​ប្រមាណ ១៥ ម៉ឺន​ដើម្បី​រក​ភព​ក្នុង​គន្លង ជាពិសេស ភព​ដែល​អាច​រស់​នៅបាន​។​វា​ដំណើរការ​ដោយ​ការត្រួតពិនិត្យ​លើ​ពន្លឺ​ព្រាលៗ​នៃ​ដួងតារា ដែល​ហៅថា «​ការឆ្លងកាត់​» ដែល​រៀង​រាល់ពេល​ភព​ក្នុង​គន្លង​ឆ្លងកាត់​មុខ​យាន​នេះ​។

Nasa ឲ្យ​ដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​៖ «​ក្នុងចំណោម​ភព​ទាំងអស់ ៥ ពាន់​ដែល​ត្រូវបាន​រកឃើញ ជាង ៣២០០ ភព​ត្រូវ​បានកំណត់​ច្បាស់ ហើយ ២៣២៥ ភព​ចំណោម​នោះ​ត្រូវបាន​រកឃើញ​ដោយ​កែវយឹត Kepler»​។

​ទីភ្នាក់ងារ​អវកាស​អាមេរិក បាន​ឲ្យ​ដឹងថា ចំណោម​ភព​ថ្មី ១២៨៤ ជិត ៥៥០ ភព​អាចជា​ភព​ថ្ម និង​ដែក ដូចនឹង​ផែនដី ដោយ​អាស្រ័យ​លើ​ទំហំ​។

​របាយការណ៍​បន្ដថា​៖ «​ភព ៩ ក្នុងចំណោម​ភព​ស្ថិតក្នុង​គន្លង​ព្រះអាទិត្យ ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​ភព​ផ្កាយ ដោយ​នាំ​ឲ្យ​ពួកវា​មាន​សីតុណ្ហភាព​អាចមាន​ប្រភពទឹក​»​។

​អ្នកស្រី ណា​តា​លី បាតាល់​ហា អ្នកវិទ្យាសាស្ដ្រ​បំពេញភារកិច្ច​ជាមួយ​យាន Kepler នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ អា​ម៉េ​ស របស់​អង្គការ Nasa បាន​និយាយថា​៖ «​បើ​អ្នក​សួរ​ខ្លួនឯង​ថា តើ​ភព​អាច​រស់នៅ​បាន​ដ៏​ជិត​បំផុត​នៅឯណា​? អ្នក​គួរតែ​ដឹងថា វា​នៅ​ចម្ងាយ​ប្រមាណ ១១ ឆ្នាំ​ពន្លឺ​»​។

​ថ្វីដ្បិតតែ​អ្នកស្រី​និយាយ​ភាសាវិទ្យា​សាស្ដ្រ​ហាក់ដូចជា​ជិត​ណាស់ ប៉ុន្ដែ​មួយឆ្នាំ​ពន្លឺ​មាន​ប្រវែង​រហូតដល់ ៩,៥ ពាន់​ពាន់​លាន​គីឡូម៉ែត្រ​ឯណោះ ហើយ​សំខាន់បំផុត គ្មាន​យានអវកាស និង​បច្ចេកវិទ្យា​ទំនើប​ណា​អាចធ្វើ​ដំណើរ​ទៅដល់​ឡើយ​»​។​

​គួរ​បញ្ជាក់ដែរថា​កន្ល​ង​មកនេះ ក្រុម​តារាវិទូ ត្រេកអរ​នឹង​ការរកឃើញ​ថ្មី គឺ​ត្រង់​ថា ភព​ទាំង ៧ សុទ្ធ​តែមាន​ដី ថ្ម និង​អាច​មានទឹក ដែលជា​ប្រភព​នៃ​ការកកើត​ជីវិត​។ ប៉ុន្តែ នៅក្នុង​សន្និសីទកាសែត គេ​បាន​សួរថា តើ​ភព​ដែល​រកឃើញ​មាន​មហាសមុទ្រ​ដូចជា​ផែនដី​ដែរឬទេ​? ឆ្លើយ​របៀប​កំប្លែង និង​ហាក់​ចំអក​បន្តិច តារាវិទូ លោក​Franck Selsis ដែលជា​អ្នកនិពន្ធ​ម្នាក់​នៃ​ការសិក្សា​ខាងលើ បាន​និយាយថា គេ​មិនត្រូវ​សង្ឃឹមថា នឹង​អាច​ជិះ​យានអវកាស​ទៅ​រស់នៅ ឬ​ទៅលេង​នៅ​ភព​ដែល​គេ​ទើប​រកឃើញ​ថ្មី​នេះ​ទេ​។ ភព​ទាំងអស់នោះ​ស្ថិតនៅ​ឆ្ងាយ មហា​សែនឆ្ងាយ គឺ​ដល់​ទៅ ៤០​ឆ្នាំ​ពន្លឺ​ពី​ផែនដី​។ ឋាន​ព្រះ​ចន្ទ ដែល​មនុស្ស​បាន​ទៅ​ដាក់​ជើង​ជាន់​មុនគេ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​តែមួយ​វិនាទី ពន្លឺ​ពី​ផែនដី ចំណែក​ព្រះអាទិត្យ​ស្ថិតនៅ​ចម្ងាយ​៨​នាទី​ពន្លឺ​ពី​ផែនដី​។ ចុះ​ទម្រាំ ៤០​ឆ្នាំ ពន្លឺ គឺ​នៅ​ឆ្ងាយ​ណាស់​។ គេ​មិនអាច​សង្ឃឹមថា នឹង​អាចមាន​វាសនា​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​រស់​នៅលើ​ភព​អស់នោះ​បានទេ នោះ​បើទោះបីជា​ភព​ទាំងអស់នោះ​មាន​រូបរាង ទំហំ មានទឹក មានជីវិត ប្រហាក់ប្រហែល នឹង​ផែនដី​ក៏ដោយ​។​

​នៅក្នុង​កាលៈទេសៈ បច្ចុប្បន្ន ជាមួយ​បច្ចេកវិទ្យា​សព្វថ្ងៃ គេ​មិនអាច​សង្ឃឹម ទៅ​រស់នៅ នៅ​ភព​នោះបាន ប៉ុន្តែ អ្វីដែល​សំខាន់ និង​ដែល​គេ​អាច​ទាញយក​ប្រយោជន៍ ពី​ការរកឃើញ​ថ្មី​នេះ គឺ​នៅត្រង់ថា បន្ទាប់​ពីនេះ គេ​នឹងសិក្សា​លម្អិត​បន្តទៀត ទៅលើ​បរិយាកាស កំដៅ ពន្លឺ នៅ​ភព​ទាំង​៧ ដើម្បី​អាច​ដឹង តើ​មានជីវិត​រស់នៅ​លើ​ភព​ទាំងអស់នោះ​ដែរឬទេ​? ការរកឃើញ​ថ្មី​យ៉ាងណា​នឹង​អាច​បំបែក​ចម្ងល់ សំណួរ​តាំងពី​យូរយារ​ណាស់​មកហើយ ដែល ចង់ដឹងថា តើ​មានជីវិត មាន​មនុស្ស​ក្រៅ​ភព រស់នៅ ក្រៅតែពី​ផែនដី​របស់​មនុស្ស​យើង​ដែរឬទេ​។​

​ក្នុង​១០​ឆ្នាំ គេ​នឹង​អាច​ដឹងថា តើ​មានជីវិត​នៅលើ​ភព​ដែរឬទេ​

​គេ​អាច​រកឃើញ​ប្រព័ន្ធ​ផ្កាយ​Trappist​ដែលមាន​ភព​៧ វិលជុំ​វិញ ដោយសារ​ប្រព័ន្ធ កែវពង្រីក ដែលមាន​តាំងនៅ​លើដី នៅ​ប្រទេស​ឈី​លី នៅ​ម៉ា​រ៉ុ​ក នៅ​កោះ​ហា​វៃ​របស់​អាមេរិក​ជាដើម​។ បន្ទាប់ពី​រកឃើញថា មាន​ភព​ចំនួន ៧ ការងារ​រុករក​បន្ត​នឹង​ផ្តោតទៅលើ​ចំនួន​ម៉ូលេគុល ក្នុង​បរិយាកាស កម្រិត​អូហ្សូន ដែលជា​ប្រភព​កត្តា​អំណោយផល​ឲ្យ​មានការ​កកើត​ជីវិត​។ ប្រព័ន្ធ​កែវពង្រីក​នឹង​ត្រូវគេ​ដាក់​នៅលើ​យានអវកាស​James Webb telescope ដែល​គេ​នឹង​បង្ហោះ នៅ​ឆ្នាំ ២០១៨ ទៅ​ជំនួស​យានអវកាស Hubble​។ ការងារ​របស់​វា គឺ​ទៅ​ថត​រាល់​ទិន្នន័យ​របស់​ប្រព័ន្ធ​ផ្កាយ​Trappist​។ តាម​អ្នកវិទ្យាសាស្ត្រ ពី​ពេលនេះ រហូតដល់​១០​ឆ្នាំ គេ​នឹង​អាច​ដឹងថា តើ​មានជីវិត​នៅ​ភព​ដែល​គេ​ទើប​រកឃើញ​ហ្នឹង​ដែរឬទេ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...