• Flexa
  • Default ខាងលើក្រោមមេនុយ

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​បង្កើត​មុខងារ​ថ្មី​ពិសេស​មួយទៀត ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​កាន់តែ​ងាយស្រួល​

8 ខែ កន្លងទៅ នុម៉ា

Facebook Messenger ចាប់ផ្តើម​ឲ្យ​អ្នកប្រើប្រាស់​ធ្វើការ​សន្ទនា​ជា​ក្រុម​បាន​ហើយ ។ ក្រុមហ៊ុន​បណ្តាញ​សង្គម​នាំមុខ​ដ៏​ល្បីល្បាញ​មួយ​នេះ បានប្រកាសថា Messenger មាន​លក្ខណ​:​ពិសេស​ថ្មី មិន​ធ្លាប់មាន​ដែល​អាច​ឲ្យ​មនុស្ស​ភ្ជាប់​ការសន្ទនា​គ្នា​តាម​វីដេអូ​ជា​ក្រុម​រហូតដល់ ៦​នាក់ ។

​លក្ខណ​:​ពិសេស​ថ្មី​នេះ នឹងដាក់​ឲ្យ​ប្រើប្រាស់​ទូទាំង​ពិភពលោក សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ប្រភេទ​ទូរស័ព្ទ ios និង Android ចាប់ពី​ថ្ងៃ​ច័ន្ទ ស​ប្តា​ហ៏​ក្រោយ ។

​អ្នកគ្រប់គ្រង Messenger លោក Stephane Traine មាន​ប្រសា​ស​ន៏​ថា​”​ចាប់ពីពេលនេះ​ទៅ យើង​អាច​ប្រាប់​មិត្តភក្តិ និង​ក្រុមគ្រួសារ អំពី​ការ​ខ្វល់ខ្វាយ​របស់​យើង​ចំពោះ​គ្នា និង​ជូនពរ​គ្នា ។ ក្រុមហ៊ុន​រីករាយ​ខ្លាំងណាស់ ដែល​អាច​ឲ្យ​អ្នក​សន្ទនា​ឃើញ​មុខ​គ្នា​ទាំងអស់​បែបនេះ ។

​កមុ្ម​វិធី​ស​ន្ទា​ន​វីដេអូ​ជា​ក្រុម​នេះ អា​ចត​ភ្ជាប់​គ្នា​ក្នុងពេល​តែមួយ​រហូតដល់ ៥០​នាក់ សម្រាប់​ការប្រើប្រាស់​ហៅ​ជា​សំឡេង ។ អ្នកប្រើប្រាស់​ក៏​អាចធ្វើ​ផ្ញើរ​ឲ្យ​គ្នា​នូវ​សារ​ជា​អក្សរ រូប​សញ្ញា និង​រូបភាព​ផងដែរ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2