• Giloba

លោក Mark Zuckerberg កំពុងធ្វើការ​កែប្រែ​កម្ម​វិធី Facebook កាន់​តែមាន​ឥទ្ធិពល​ខ្លាំង​

6 ខែ កន្លងទៅ នុម៉ា

​កាលពីពេល​កន្លងទៅនេះ លោក Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន Facebook បាន​លើកឡើងថា New Feed នៅលើ​បណ្ដាញ​សង្គម​មួយ​នេះ កំពុងតែ​ប្រមូល​ផ្ដុំគ្នា​កកកុញ​ទៅដោយ​ការ​បង្ហោះ​របស់​ស្ថាប័ន​សារព័ត៌មាន ក្រុមហ៊ុន និង​អាជីវកម្ម​នានា​។ ចំពោះ​បញ្ហា​នេះ លោក​បញ្ជាក់ថា​បាន​នាំ​ឲ្យ Facebook បាត់បង់​នូវ​តម្លៃ​ស្នូល​របស់ខ្លួន ដែល​ចង់​បង្កើត​នូវ​ទំនាក់ទំនង​ដ៏​ជិតស្និត​ថែមទៀត​រវាង​អ្នកប្រើប្រាស់​។

​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក លោក Mark Zuckerberg បាន​និយាយថា ការធ្វើ​ឲ្យ​មនុស្ស​ប្រមូល​ផ្តុំគ្នា និង​ពង្រឹង​សហគមន៍ គឺជា​អាទិភាព​របស់​ក្រុមហ៊ុន ។​

​ការ Update នេះ​នឹង​ចេញ​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ វា​នឹង​គាំទ្រ​ដល់​គោលដៅ​នេះ ។​

​លោក Mark Zuckerberg បាន​និយាយ​ក្នុង Post មួយ​លើ Page របស់លោក​ថា ៖«​ខណៈ​ពួកយើង​ចេញ​ការ Update នេះ អ្នកនឹង​មើលឃើញ​ការ Post ជា​សាធារណៈ​ពី​អាជីវកម្ម យីហោ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តិចជាង​មុន » ។​

​ក្នុងនោះដែរ Google, Twitter និង Facebook បាន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ថា ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ដូចជា ព័ត៌មាន​ក្លែងក្លាយ​មុនពេល​បោះឆ្នោត​ឆ្នាំ​២០១៦ នៅ​សហរដ្ឋអាមេរិក និង​ការបោះឆ្នោត​ក្នុងប្រទេស​ដទៃ​ជាដើម ។​

​គួរ​បញ្ជាក់ដែរថា នាពេល​ឆាប់ៗ​ខាងមុខនេះ Facebook នឹង​ឲ្យ​អ្នកប្រើប្រាស់​បំពេញ Survey ស្ទង់​មតិ ដែល​នឹង​បង្ហាញ​លទ្ធផល​ថា តើ​ពួកគេ​ស្គាល់​ប្រភពព័ត៌មាន​ជាក់លាក់​ណាមួយ​ដែរ ឬ​អត់ ហើយ​ប្រសិនបើ​ចម្លើយ​គឺ «​ស្គាល់​» នោះ​ថា តើ​ពួកគេ​យល់ថា ប្រភព​នោះ​អាច​គួរ​ឲ្យ​ទុកចិត្ត​បានដែរ ឬ​យ៉ាងណា​។ បន្ទាប់មកទៀត Facebook នឹង​ប្រើប្រាស់​ទិន្នន័យ​ស្ទាបស្ទង់​នេះ ដើម្បី​កំណត់​អាទិភាព ក៏ដូចជា​ចាត់​ថា្នក់​ទៅលើ​ប្រភពព័ត៌មាន​ទាំងនោះ នៅលើ​ផ្ទាំង Newsfeed របស់​បណ្តាញ​សង្គម​នេះ​។​

​ប្រភពព័ត៌មាន​ទាំងឡាយណា ដែល​ទទួលបាន​ការវាយតម្លៃ (Rating) ក្នុង​កម្រិត​ទាប​ជាប់ៗ​គ្នា ពី​អ្នកប្រើប្រាស់​នោះ នឹងត្រូវ​ទទួលរង​ការពិន័យ ក៏ប៉ុន្តែ​គេ​ពុំទាន់​ដឹង​ច្បាស់​ថា ដោយ​របៀប​ណា​ឡើយ​។ យ៉ាងណាមិញ វិធានការ​ផ្លាស់ប្តូរ​នេះ នឹងត្រូវ​អនុវត្តន៍​តែ​ទៅលើ​អ្នកប្រើប្រាស់ ក្នុង​សហរដ្ឋអាមេរិក​សិន​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ប្រសិនបើ​ធ្វើទៅ​ជោគជ័យ Facebook គ្រោង​នឹង​ពង្រឹង​កិច្ចប្រឹងប្រែង​អនុវត្តន៍​នេះ ជា​អន្តរជាតិ​តែម្តង​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...