• Flexa

ឆ្នាំ​២០១៨ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​សំរាប់​ការផ្លាស់ប្តូរ​នូវ​បច្ចេកវិទ្យា​ថ្មី​របស់ខ្លួន​

1 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​ជារឿយៗ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​តែងតែ​រិះរក​វិធី​ផ្សេងៗ​ជាច្រើន​ដើម្បី​ការផ្លាស់ប្តូរ​ប្រព​ន្ធ័​បច្ចេកវិទ្យា​របស់ខ្លួន​កាន់តែ​មាន​ភាព​អស្ចារ្យ ថ្មីៗ​នេះ​លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook បានធ្វើការ​លាតត្រដាង​ជា​ផ្លូវការ​នូវ​គម្រោង​ពង្រឹង​លើ​ផ្នែក​ព័ត៌មាន​ក្នុងស្រុក នៅក្នុង​កំណែ Update ចុងក្រោយ​។ កំណែ Update ថ្មី​នេះ នឹង​ចេញ​ជា​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក ហើយនឹង​មាន​ជា​បន្តបន្ទាប់​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត នៅក្នុង​ឆ្នាំ​២០១៨​។​

Facebook បានធ្វើការ​ផ្លាស់ប្ដូរ​ជាច្រើន​នៅលើ​វេ​ប​សាយ​របស់ខ្លួន ក្រោយ​ទទួល​ការរិះគន់​ចំពោះ​ការចែក​ចាញ​នូវ​ព័ត៌មាន​ក្លែងក្លាយ ក្នុងនោះ ក៏បាន​ជះឥទ្ធិពល​ដល់​ការបោះឆ្នោត​នៅ​អាមេរិក​កាលពី​ឆ្នាំ​២០១៦ និង​បង្ក​ការភាន់ច្រឡំ​លើ​បញ្ហានយោបាយ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​។​

​ថ្មីៗ​នេះ Facebook ទើបតែ​ធ្វើការ​កែសម្រួល​នៅលើ​មុខងារ News Feed ដើម្បី​ផ្ដោតលើ​ការចែករំលែក​របស់​មិត្ត​ភ័ក្ដិ និង​ក្រុមគ្រួសារ​វិញ​។ ក្នុងនោះ ក្រុមហ៊ុន​ដដែល ក៏បាន​កាត់បន្ថយ​ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ផ្សេងៗ ដែល​មិនបាន​បង់ប្រាក់​ផ្សព្វផ្សាយ​ឲ្យ Facebook ផងដែរ​។​

​ជាមួយគ្នា​នោះដែរ លោក Mark Zuckerberg បាន​សន្យាថា​នឹង​លើកទឹកចិត្ត​ឱ្យមាន​ការភ្ជាប់​ទំនាក់ទំនង ផ្ទាល់ខ្លួន​បន្ថែមទៀត​នៅលើ Facebook ក្នុង​ឆ្នាំ​២០១៨​នេះ​។ តែ​ជា​លទ្ធផល​ការចំណាយ​ពេល​នៅលើ​បណ្ដាញ​ទំនាក់ទំនង សង្គម​ដ៏​ធំ​លើ​លោក​មួយ​នេះ​បាន​ធ្លាក់ចុះ​ជាង​៥០​លាន​ម៉ោង​ក្នុង​មួយថ្ងៃ កាលពី​ចុងឆ្នាំ​២០១៧​។​កាលពី​ឆ្នាំ​២០១៧ Facebook ត្រូវបាន​គេ​ចោទប្រកាន់ថា​បានអនុញ្ញាត​ឱ្យ​រុស្ស៊ី​ទិញ​ការផ្សាយពាណិជ្ជកម្ម ដើម្បី​ជ្រៀតជ្រែក ចូលក្នុង​កិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០១៦ និង​ការជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត​អ្នកប្រើប្រាស់​។ ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​ការប្រកួតប្រជែង​ផ្ទាល់ខ្លួន​របស់លោក​សម្រាប់​ឆ្នាំ​២០១៨ លោក Zuckerberg បាន​សន្យាថា​នឹង ដោះស្រាយ​បញ្ហា​ជាច្រើន​របស់ Facebook​។​

​ជាក់ស្ដែង​លោក​បានប្រកាស​ពី​វិធានការ​ជាច្រើន​ក្នុងនោះ​រួមមាន​៖ ១៖ ការបង្ហាញ​កាន់តែ​តិច​នូវ​វិ​ដេ​អូ​មាន​ជាប់​នឹង​អំពើហិង្សា ព្រមទាំង​ការបង្ហាញ​ព័ត៌មាន (Explore Feed) បង្ហាញ​ព័ត៌មាន​ណា​ដែល​គួរឱ្យ​ទុកចិត្ត សំដៅ​បញ្ជៀ​ស​ព័ត៌មាន​ក្លែងក្លាយ ដែល​ចំណុច​នេះ​បានធ្វើ​ឲ្យ​ការចូល​លេង Facebook មានការ​ធ្លាក់ចុះ​។​​

សុខភាព/បុរស/ស្ត្រី