• Giloba

អាច​ម៌​ផ្កាយ មាន​អង្កត់ផ្ចិត ប្រវែង​៤៥​ម៉ែត្រ ទម្ងន់ ១៣៥០០០​តោន ដែល​អ្នកវិទ្យាសាស្ត្រ​អះអាងថា និង​ហោះ​មក​ក្បែរ​ផែនដី​ឆាប់ៗ​នេះ​....

5 ខែ កន្លងទៅ នីតា

​បើតាម​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA អាច​ម៌​ផ្កាយ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ហោះ​មក​ក្បែរ​ផែនដី នៅ​រយៈ​ចម្ងាយ​ប្រហែល ៤.២​លាន​គីឡូម៉ែត្រ​ឯណោះ​ពី​ភព​របស់​យើង ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺថា​វា​មាន​ល្បឿន​ប្រមាណ ១២២,៣១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង លឿន​ជាង​អាចម៍ផ្កាយ​ភាគច្រើន​ផ្សេងទៀត​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី វែបសាយ​អវកាស​-​វិទ្យាសាស្ត្រ Space.com ។​

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិទ្យាសាស្ត្រ​កាន់តែ​ជឿនលឿន​ខ្លាំង អាច​ចាប់ និង​ដឹងបាន​ថា​មាន​វត្ថុ​ផ្សេងៗ​ដាច់​រប៉ាត់រប៉ាយ​ក្នុង​អវកាស តែ​អាច​ផ្តល់​គ្រោះមហន្តរាយ​ដល់​ភពផែនដី​។​

​មាន​អង្កត់ផ្ចិត ប្រវែង​៤៥​ម៉ែត្រ ទម្ងន់ ១៣៥០០០​តោន និង​មាន​រហ័ស​នាម ២០១២DA១៤ អាចម៍ផ្កាយ​មួយ​ដុំ​នេះ ជា​វត្ថុ​ធំ​ជាង​បំផុត ដែល​នឹង​ធ្លាក់​វិះ​ចំ​លើ​ភពផែនដី និង​ដែល​អ្នកវិទ្យាសាស្ត្រ​មិន​ធ្លាប់​គិត​ឃើញ​ពីមុនមក​សោះ​។ អាចម៍ផ្កាយ ២០១២DA១៤​នេះ នឹង​រំកិល​ខ្លួន​មក​នៅត្រឹម​ចម្ងាយ​ប្រមាណ​តែ ២៧៧០០​គីឡូម៉ែត្រ​ពី​ផែនដី (​មួយ​ភាគ​១០​នៃ​ចម្ងាយ​ពី​ផែនដី​ទៅ​ព្រះ​ចន្ទ​)​វេលា​ម៉ោង ១៩ និង ២៤​នាទី ម៉ោង​សកល ត្រង់ចំណុច​ភាគ​ខាងកើត​មហាសមុទ្ទ​ឥណ្ឌា កាត់​ទទឹង​នឹង​ឆ្នេរ​សមុទ្ទ​ស៊ូ​មាត្រា ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ល្បឿន​៧,៨​គ​.​ម​. ក្នុង​មួយ​វិនាទី​។

​ជាទូទៅ អាចម៍ផ្កាយ​ទំហំ​ប្រហាក់ប្រហែល​នឹង ២០១២DA១៤ តែង​ដាច់​ធ្លាក់​មក​ជិត​ភពផែនដី ជា​មធ្យម រាល់​៤០​ឆ្នាំ​ម្តង និង​អាច​បង្ក​ជា​គ្រោះ​ទៅបុក​ទង្គិច​ផែនដី រាល់ ១២០០​ឆ្នាំ​ម្តង​។ នេះ​បើតាម​ការគូសបញ្ជាក់​បន្ថែម​របស់​អ្នកឯកទេស​Nasa ដោយ​ពន្យល់​បំភ្លឺថា អាចម៍ផ្កាយ​មួយ​នេះ ហោះ​ជិត​ផែនដី​ខ្លាំង​ជាពិសេស​តែម្តង (​ជិត​ជាង​១០​ដង​បើ​ប្រៀប​ទៅនឹង​ចម្ងាយ​ពី​ភពផែនដី​ទៅ​ព្រះ​ចន្ទ​) ប៉ុន្តែ​អ្នកស្រាវជ្រាវ​យល់​យ៉ាងច្បាស់​អំពី​ដំណើរ​ហោះហើរ​របស់​វា និង​សន្និដ្ឋានបានថា គ្មាន​គ្រោះ​បុក​ផែនដី​ខាងមុខ​នេះឡើយ​។ ផ្ទុយទៅវិញ បើទោះជា​បី​មាន​អង្កត់ផ្ចិត​តែ​៤៥​ម៉ែត្រ​ក៏ពិតមែន តែបើ​ធ្លាក់​លើដី​វិញ នោះ​នឹង​អាច​បង្ក​មហន្តរាយ​យ៉ាងខ្លាំង​ដូច​កាល​នៅ​ឆ្នាំ​១៩០៨ នៅ​ស៊ី​បេ​រី ពោលគឺ​ដូច​មានការ​ទម្លាក់​គ្រាប់បែក​ទម្ងន់​២,៤​មេ​ហ្កា​តោន ឬ​ច្រើនជាង​សិប​រយ​ដង​នៃ​គ្រោះមហន្តរាយ​គ្រាប់បែកបរមាណូ​នៅ​អ៊ី​រ៉ូ​ស្ហ៊ី​ម៉ា ...​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...