• Default ខាងលើក្រោមមេនុយ

ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក បង្កើត​បច្ចេកវិទ្យា​កាន់​តែ​ទំនើប ធ្វើ​ឲ្យ​គូរ​ប្រជែង កាន់តែ​តិច​ទៅៗ​

1 ខែ កន្លងទៅ ណូ​រ៉ា

Facebook ទើបតែ​បាន​បង្កើត​កម្មវិធី​ថ្មី​របស់ខ្លួន​នៅលើ Facebook Messager ដែលមាន​ភាពស្រដៀងគ្នា​នឹង​កម្មវិធី​របស់​ក្រុមហ៊ុន Snapchat ដែរ ។ កម្មវិធី​ថ្មី​នេះ​គឺ​បន្ថែម​តួនាទី​ផ្សេងៗ​ទៀត​នៅលើ​កាមេរ៉ា​ខាងមុខ​ដូចជា​បិទ​បន្ថែម​រូប Emoji ឫ​មួក ឫ​ស្រោម​មុខ 3D ផ្សេងៗ​ក្នុងពេលដែល​អ្នកដំណើ​រការ​កម្មវិធី Facebook Messager ។ លើសពីនេះទៅទៀត​អ្នក​អាច​គូររូប និង​បន្ថែម​ស៊ុម​លើ​រូប​របស់​អ្នក​ពេល​ស​ន្ទា​ន​គ្នា ។ កម្មវិធី​នោះ​អាច​ប្រើប្រាស់​បាន​ទាំង​ផលិតផល​ដែល​ដើរ​ដោយ​ប្រព័ន្ធ ios និង Android ។ ការបន្ថែម​មុខងារ​ថ្មី​លើ Facebook Messager នោះ​ជាស​ញ្ញា​នៃ​ការវាយប្រហារ​មកលើ​ក្រុមហ៊ុន Snapchat តែម្តង ។

​ដូច​កាលពីមុន​ចុងខែ​កក្កដា ២០១៦ កន្លងទៅនេះ FacebooK Messager មាន​អ្នកប្រើប្រាស់​រហូតដល់​ទៅជា​មួយ​ពាន់​លាន​នាក់​ដែល​បាន​ក្លាយជា​កម្មវិធី Software ដែលមាន​អ្នកប្រើប្រាស់​ច្រើន​បំផុត​នៅក្នុង​ពិភពលោក ។

​ក្រុមហ៊ុន Facebook សង្ឃឹមថា អ្នក​ប្រា​ស់នឹង​អាច​ចាប់ផ្តើម​ចែករំលែក​ព័ត៌មាន​កាន់តែច្រើន​ក្នុង​កម្មវិធី​របស់គេ ហើយ​សង្ឃឹមថា​នឹងមាន​ដៃគូ​ប្រជែង​កាន់តែ​តិច​ដែរ ។ ស្របពេល​នៃ​ការដាក់​កម្មវិធី​ថ្មី​នោះ ក្រុមហ៊ុន Facebook ក៏បាន​បាន​បង្កើត​ឧ​បករ​ណ៏​ថ្មី​សម្រាប់​ឲ្យ​អ្នកប្រើប្រាស់ Facebook ទាំងអស់​មាន​សិទ្ធិ​ចុច​បង្ហាញថា​វា​ជា​ព័ត៌មាន​ក្លែងក្លាយ ។

​អនុប្រធាន​ក្រុមហ៊ុន Facebook លោក Adam Mosseri បាន​និយាយថា "​យើង​ជឿជាក់​លើ​ការផ្តល់​សិទ្ធ​បញ្ជាក់​មតិ ហើយ​វា​មានន័យថា​យើង​មិន​មែនមាន​សិទ្ធ​ផ្តាច់មុខ​នៃ​ភាព​ពិត​ជាក់ស្តែង​លើ​ខ្លួន​យើង​ដែរ ។ យើង​ត្រូវ​ការចូលរួម​ពី​គ្រប់ភាគី​គឺ​ទាំង​សហគម​ន៏​អ្នកប្រើប្រាស់ Facebook នឹង​អង្គភាព​ផ្សេងៗ​ទៀត ។

​ឆ្លងតាម​ការស្ទង់មតិ​បាន​ឲ្យ​ដឹងថា មាន​អ្នកប្រើប្រាស់​ប្រមាណ ៣៩% ដែល​អាច​មើល​ដឹង​ពី​ព័ត៌មាន​ក្លែងក្លាយ​ចំណែក​ប្រមាណ ៤៥% ទៀត​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ថា​វា​ជា​ព័ត៌មាន​ក្លែងក្លាយ​ហើយក៏​មាន​អ្នកប្រើប្រាស់​ប្រមាណ​១៦% ទៀត​បាន​ចែក​បន្ត​នូវ​ព័ត៌មាន​ក្លែងក្លាយ​តែ​ក្រោយមក​ទើប​ដឹងថា​វា​ជា​ព័ត៌មាន​មិន​ពិត ៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2