• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

វិបត្តិ​នុយក្លេអ៊ែរ អាច​បង្ក​ឲ្យ​មានការ​កើន​ឡើងក​ម្ពៅ​ផែនដី​ពីមួយថ្ងៃ​ទៅ មួយថ្ងៃ

6 ខែ កន្លងទៅ ណូ​រ៉ា

​អង្គការសហប្រជាជាតិ​បង្ហាញថា វិបត្តិ​នុយក្លេអ៊ែ​របស់​ជប៉ុន​បាន​ប៉ះពាល់​ដល់​ប​ញ្ហ​ក​ម្ពៅ​ផែនដី​នៅលើ​ពិភពលោក ខណ​:​ពេល​ប្រជាជន​ដែល​រស់នៅក្នុង​ហ្វូ​កូ​ស៊ី​ម៉ា​ជាង ១០០​នាក់​នៅតែ​ស្នាក់​នៅក្បែរ​រោងចក្រ​នុយ​ក្លែ​អ៊ែរ​បាន​បដិសេធ​មិន​ផ្លាស់ចេញ ព្រោះ​មាន​ហេតុផល​ផ្ទាល់ខ្លួន​របស់​ពួកគេ ។​

​លោក គ្រីស្ទី​ណា ហ្វី​គូ​រ៉េ​ស ប្រធាន​កិច្ចប្រជុំ​ស្តីពី​ការ​បម្រែបម្រួល​អាកាសធាតុ​អង្គការសហប្រជាជាតិ​បាន​បង្ហើប​ឲ្យ​ដឹងថា វិបត្តិ​នុយ​ក្លែ​អ៊ែរ​ក្នុងប្រទេស​ជប៉ុន បច្ចុប្បន្ន​អាចធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​កិច្ច​ខំប្រឹងប្រែង និង​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ស្ថានភាព អាកាស​អា​ធាតុ​ប្រែប្រួល​បង្កើន​ក​ម្ពៅ​ផែនដី ។​

​ស្របពេល​ជាមួយគ្នា​នោះ លោក​បាន​បន្តថា ជប៉ុន​ធ្លាប់​បញ្ជាក់​ពី​គោល​ការកាត់បន្ថយ​ការកើតឡើង​ពី​បាតុភូត​ផ្ទះ​កញ្ចក់ ដោយ​កំណត់​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ប្រហែល​២៥​ភាគរយ​ក្នុង​រវាង​ពី​ឆ្នាំ ១៩៩០ ដល់ ២០២០ ។ ប៉ុន្តែ​មិនទាន់មាន​របាយការណ៍​ពី​ការត្រួតពិនិត្យ​បន្ត​នៅឡើយ​ទេ ។​

​ក្នុងនោះដែរ ក៏មាន​របាយការណ៍​ប​ញ្ជា​ក់​ឲ្យ​ដឹងថា មាន​ប្រជាពលរដ្ឋ​យ៉ាងតិច​១០០​នាក់ បាន​បន្ត​ស្នាក់​នៅក្នុង​តំបន់​ក្បែរ​រោងចក្រ​អគ្គិសនី​ហ្វូ​គូ​ស៊ី​ម៉ា ទោះបីជា​បានទទួល​ការប្រកាសអាសន្ន​ឲ្យ​នៅ​ឆ្ងាយ​ចំនួន ២០​គីឡូម៉ែត្រ ក៏ដោយ ហើយ​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខាងលើនេះ​ភាគច្រើន​ជាម​នុស្ស​ដែលមាន​វ័យ​ចំណាស់ ហើយ​ពួកគេ​បាន​លើក​នូវ​ហេតុផល​ថា ពួកគេ​មិនអាច​ចាក​ចេញពីផ្ទះ ឫ​បោះបង់ចោល​សត្វ​ចិញ្ចឹម​របស់​ពួកគេ​បានទេ ។​

ទោះបីជា​យ៉ាង​ណាក​ដ៏​ដោយ​ក៏​មន្ត្រី​ជំនាញ​បាន​គូស​បញ្ជក់​ថា គឺ​ព្យាយាម​បន្ត​ការណែនាំ​បញ្ចុះបញ្ចូល​អ្នកស្រុក​ដែល​នៅ​តំបន់​ខាងលើនេះ​ឲ្យ​ភៀសខ្លួន​ជា​បណ្តោះអាសន្ន​សិន ៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2