• Flexa

Lexus ចេញ​ម៉ូដ​យន្តហោះ​បែប​វិទ្យាសាស្ត្រ​សម្រាប់​ឆ្នាំ ២៧០០

1 ឆ្នាំ កន្លងទៅ នីតា

Lexus ទើប​សហការ​នឹង Europacorp ដើម្បី​រចនា​ម៉ូដ​យន្តហោះ​បែប​វិទ្យាសាស្ត្រ ដែល​គ្រោង​នឹង​ប្រើ​នា​ឆ្នាំ ២៧០០ ជាមួយ​ម៉ូ​ដែល SKYJET​។​

SKY JET ជា​គម្រោង​យន្តហោះ​សម្រាប់​ខ្សែភាពយន្ត​បែប​សង្គ្រាម​វិទ្យាសាស្ត្រ Valerian and the City of a Thousand Planets ដែល​សាច់រឿង​បង្ហាញ​ពី​បច្ចេកវិទ្យា សម្រាប់​ប្រើ​នា ៧០០​ឆ្នាំ​ខាងមុខ ហើយ​ខ្សែភាពយន្ត​នេះ​នឹង​ផ្តើម​បញ្ចាំង​តាម​រោងភាពយន្ត​នា​ខែកក្កដា​ឆ្នាំ ២០១៧​។​

​ការ​រចនា SKY JET គឺ​យក​លំនាំ​តាម​សាក់​ស៊ី និង​ចង្កៀង​មុខ​ស្រដៀង​កំពូល​រថយន្ត​ស្ព័​រ​របស់ Lexus ម៉ូ​ដែល LC COUPE ២០១៨ ៕​sabay

សុខភាព/បុរស/ស្ត្រី