• Flexa

ទីកន្លែង​ដ៍​សាក​សម​សំរាប់ ការ​ណាត់ជួប​ជាមួយ​មនុស្ស​ពិសេស

9 ខែ កន្លងទៅ ណូ​រ៉ា

​នៅពេល​អ្នកមាន ណាត់​ជាមួយ​មនុស្ស​ពិសេស​របស់​អ្នក គួរ​គិតដល់​កន្លែង​ដែល​អាចបង្កើត ភាព​រ៉ូ​មែន​ទិ​ក ផ្អែម​ល្អែ​ម ជាពិសេស គឺ​រឿង​សុវត្ថិភាព ។ ទី​ណាត់ជួប​ខាងក្រោម​នេះ អាចជា​កន្លែង ដែល​អ្នក​អាច​ពិចារណា មុននឹង​សម្រេចចិត្ត ថា​ទៅ​…. ។​

១-​មើល​កុន​

​ចំណុច​ល្អៈ ជា​កន្លែង​ណាត់គ្នា សប្បាយៗ​និង​ទើស​ទែង មិន​ពិបាក​ព្រួយចិត្ត​ថា ត្រូវ​និយាយ​គ្នា​ពី អ្វី​ពេល ទាល់ច្រក មែនទែន គឺ​ជជែក​គ្នា​ពី​រឿងកុន​តែម្តង ។ អ្នកនឹង​មានឱកាស នៅ​កៀក​កិត ហើយ នៅ​អាច​ផ្អែកលើ​ទ្រូង គូស្នេហ៍​ទៀត នៅពេល​មាន​ឈុត​ឆាក គួរ​ឲ្យ ព្រឺព្រួច ។ ប្រសិន​ជាការ​ណាត់គ្នា មើល​កុន​នៅពេល​ល្ងាច ហើយ​បន្ត​នាំគ្នា​ទៅ ទទួលទាន អាហារ​ក្តៅៗ អាច​នឹងមាន​ភាព ផ្អែមល្ហែម​ថែមទៀត ។​​ចំណុច​អាក្រក់ៈ មិនមែនជា​ឱកាស សមស្រប​សម្រាប់ អ្នក​ជជែក​គ្នា ឲ្យ​កាន់តែ​យល់ចិត្ត នោះទេ ឱកាស ជជែក​គ្នា មាន​តិចតួច​ព្រោះ ជាប់​តាមដាន​រឿងកុន ។​

២- ណាត់គ្នា​ជា​ក្រុម​

​ចំណុច​ល្អៈ មាន​សុវត្ថិភាព​បំផុត អ្នក​មិនបាច់​បារម្ភ គិតពី​រឿង​ត្រូវ​ជជែក​គ្នា ព្រោះ​មាន មិត្តភក្តិ​នាំគ្នា ជជែក​ហើយ ។ អ្នក​នៅមាន​ឱកាស បាន​សង្កេត​មើលថា គេ​មាន​ឥរិយាបថ យ៉ាងណា​ជាមួយ មិត្តភក្តិ អ្នក​និង​ក្រុម របស់​អ្នក ។ ដូច្នេះ​ពេល​ក្រោយមក អ្នក​អាច​ពិចារណា​ថា គេ​មាន​កម្រិត គួរ​ឲ្យ រាប់អាន ឬ​ស្រលាញ់​យ៉ាងណា ? ហើយ​ជឿថា មិត្តភក្តិ​នឹង​ជួយ​ចូកចែវ ឲ្យ​គេ​បានដឹង​ពី​គុណ សម្បត្តិ​ល្អៗ របស់ អ្នក​ថែមទៀត ។​​ចំណុច​អាក្រក់ៈ ខ្វះខាត​ភាព​ដាច់ដោយឡែក ផ្ទាល់ខ្លួន​តែ​ពីរ​នាក់​មិន សូវ​មាន​ភាព ស្និទ្ធស្នាល ។​

៣-​លេង​កីឡា​

​ចំណុច​ល្អៈ បុរស​ស្ទើរតែ​គ្រប់គ្នា តែងតែមាន​និស្ស័យ ចូលចិត្ត​នឹង​កីឡា សំខាន់​ត្រង់​ថា ចូលចិត្ត​ប្រភេទ កីឡា អ្វី​ប៉​ណ្ណោះ ។ ប្រសិនជា​អ្នក​បានដឹង ហើយ​បបួល​គេ​ទៅលេង កីឡា​ដែល​ត្រូវចិត្ត គឺ​ប្រៀប​ដូច ជាការ​យកឈ្នះ ចិត្ត​គេ​បាន​ពាក់ កណ្តាល ដោយ​ងាយ​ទៅហើយ ។ ពេលនោះ​អ្នក​អាច សាង​ភាព ស្និទ្ធស្នាល ទៅវិញទៅមក​បាន ។ ប្រសិនបើ​ណាត់គ្នា ទៅលេង​កីឡា ដែល​គេ​មាន​ជំនាញ តែ​អ្នក​មិន ចេះ​លេង​អាច​សុំ​ខ្លួន ធ្វើជា​សិស្ស​ឲ្យ​គេ​ណែនាំ​ក៏បាន ធ្វើ​ឲ្យ​អ្នក​បាន នៅក្បែរៗ ខ្លួនគេ​ជានិច្ច ។​

​ចំណុច​អាក្រក់ៈ ប្រសិនបើ​អ្នក​ពិតជា​គ្មាន​អារម្មណ៍ លេង​កីឡា​ទេ​ពិតជា​គួរ​ឲ្យ​ធុញទ្រាន់ ក្នុងការ​បង្ខំចិត្ត លេង​ទាំង​ទើស ទាល់ ។ ដូច្នេះ​គួរតែ​ជ្រើសរើស ប្រភេទ​កីឡា ដែល​ខ្លួនឯង​មាន​ចំណូលចិត្ត ខ្លះៗ​ដែរ ឬ​ដូរ​ការ​ណាត់​ទៅជា​ការទទួល​ទាន អាហារ ក៏​ល្អ​ដែរ ។​

៤- សួន​កម្សាន្ត​

​ចំណុចៈ អាច​ទៅ​កម្សាន្ត នៅ​សួនសត្វ ឧទ្យាន​ជាតិ ឬ​កន្លែង​កំសាន្ត ណា​ក៏​បានដែរ ពួក​អ្នក​នឹងមាន ឱកាស ជជែក​គ្នា ច្រើន មិនបាច់​អផ្សុក មិន​ព្រួយ​ថា គួរ​ធ្វើ​អ្វី ។ ប្រសិនបើ​កម្សាន្ត​នៅ កន្លែង​ដែលមាន ឧបករណ៍ លេង​សប្បាយ នឹង​រឹតតែ​បង្កើត​បរិយាកាស សប្បាយ​ដល់​អ្នក​ទាំងពីរ​ទ្វេដង អាចមាន​ឱកាស ល្អជា​ច្រើន ដែល​គូស្នេហ៍ អាច​មើលចិត្ត​គ្នា បាន​ជ្រាលជ្រៅ​ថា ជា​មនុស្ស​ល្អ​ស័ក្តិសម នឹង​គួរ​ឲ្យ ស្រលាញ់ ទុកចិត្ត ប៉ុនណា ?​ចំណុច​អាក្រក់ៈ ប្រសិនបើ​អ្នក ចរិត​មិន​ចូលចិត្ត​ភាព សប្បាយ​ខ្ញៀវខ្ញារ អ្នក​ប្រាកដ ជា​បញ្ចេញ នូវ​ភាព​ទន់ ជ្រាយ​ហើយ ស្ត្រី​ដែល ក្អួតចង្អោរ​ដាក់​ខោអាវ គូស្នេហ៍ នៅលើ​ទោង​វិល​ក ឬ​រថភ្លើង ពិតជា​មិនគួរ​ឲ្យ ចូលចិត្ត​ឡើយ ។​

៥-​ពិ​កនិក (picnic)

​ចំណុច​ល្អៈ ដំណើរ​កម្សាន្ត​នេះ ទោះបីជា​ទៅតាម​ឆ្នេរ​ខ្សាច់ សួន​ធម្មជាតិ​ឬ តាម​ទីវាល​ស្រឡះ ក្រោម បរិយាកាស​ល្អៗ ក៏ដោយ សុទ្ធតែ​គួរ​ឲ្យ​រំជួលចិត្ត បាន​ទាំងអស់ ។ ប្រសិន​ពេលនោះ​អ្នករៀបចំ​ម្ហូបអាហារ​ដោយផ្ទាល់​ទៅ​ផង ហើយ​មាន រស់ជាតិ ឈ្ងុយឆ្ងាញ់ គេ​ពិតជា ជាប់ចិត្ត ថ្វីដៃ​ធ្វើ​ម្ហូប​បស់​អ្នក​ភា្ល​ម ហើយ​ការដើរ​កម្សាន្ត ពិ​កនិក​តែ​២​នាក់ គឺជា​ការ បើកឱកាស ឲ្យ​គូស្នេហ៍ បាន​នៅ​ជាមួយគ្នា​រឹតតែ ស្និទ្ធស្នាល ឡើង​កាន់តែ​យល់ចិត្ត​គ្នា បាន​គយគន់ ព្រះអាទិត្យ នាពេល​អស្តង្គត ជាមួយគ្នា បាន​ស្តាប់​ពាក្យ​ផ្អែម​ត្រជាក់ ពេញ​បេះដូង ។​

​ចំណុច​អាក្រក់ៈ មាន​អ្វីៗ ជាច្រើន ដែល​អ្នក​ត្រូវ​ត្រៀមលក្ខណៈ​ជាមុន​ដូចជា មុខម្ហូប​អាហារ សម្ភា​រៈដាក់ របស់​ហូបចុក ផ្សេងៗ ធ្វើ​ឲ្យ​ការជជែក​គ្នា របស់​គូស្នេហ៍ អាច​ជួប​ស្ថានភាព គាបសង្កត់​យ៉ាង​ងាយ ហើយ​ភាគី​ស្ត្រី អាច​ត្រូវ​ភាគី បុរស លូកលាន់ បំពាន​បាន ដោយ​ងាយ ។ ដូច្នេះ​ការ​ណាត់ជួប​ទៅ ពិ​កនិក​តែ​២​នាក់ គួរ​ធ្វើឡើង​នៅពេលណា អ្នក​ទាំងពីរ ស្គាល់គ្នា ច្បាស់លាស់ ពិតប្រាកដ និង​អាច​ទុកចិត្តបាន​សិន​។

សុខភាព/បុរស/ស្ត្រី