• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

បុរស​ឈុត​ឃ្លុំ​ខ្លួន​ពណ៌​ខ្មៅ​…

5 ខែ កន្លងទៅ ណូ​រ៉ា

​ទ្វា​បន្ទប់វះកាត់​ត្រូវបាន​បើក​ឡើងវិញ​ម្តងទៀត ជាង​ប្រាំមួយ​ម៉ោង​ដែល​វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយសង្គ្រោះ​ជិវិត​

"​វិ​ផា​” ភរិយា​ដ៏​កំសត់​របស់ខ្ញុំ​។ មកដល់​ថ្ងៃនេះ ខ្ញុំ​ដឹងថា នៅសល់​ពេល​វា​លា​មិនយូរប៉ុន្មាន​ទៀត​ទេ​សម្រាប់​ជីវិត​គូរ​បស់​យើង​​ជំងឺមហារីក​កំពុងតែ​បំបែក​នាង​ចេញពី​រង្វង់​ដៃ​ឱប​របស់ខ្ញុំ​។ ចំណេះដឹង​របស់ខ្ញុំ​អាចជួយ​បានតែ​ត្រឹម​បន្ត​ខ្សែ​សរសៃ​នៃ​ជីវិត​ឱ្យ​នាង​…​តែប៉ុណ្ណោះ ដោយ​ខ្ញុំ​ក៏​មិនអាច​ដឹងបាន​ដែរ​ថា តើ​វា​នឹង​ដាច់​…​នៅពេលណា​…​ឡើយ​។​"​លោកគ្រូ​ពេទ្យ វិសុទ្ធ​…​លោកគ្រូ​ពេទ្យ​វិសុទ្ធ​…” ពេទ្យ​ជំនួយការ​របស់ខ្ញុំ​ព្យាយាម​ដាស់​ស្មារតី​ខ្ញុំ​ឱ្យ​ត្រឡប់មកវិញ នៅពេល​ឃើញថា ខ្ញុំ​ចម្លែក​ខុសពី​សព្វដង​ក្រោយពី​ការវះកាត់​រួច​។​

"​បើ​អស់កម្លាំង ក៏​ត្រឡប់​ទៅ​សម្រាក​ខ្លះទៅ លោកគ្រូ​ពេទ្យ នេះ​កណ្តាល​អា​ធ្រា​ត្ត​ហើយ​ណា៎​”

"​មិន​បានទេ ថ្ងៃនេះ​ខ្ញុំ​ត្រូវ​វេន​យាម​ផង​”

"​តែ​…​មើលទៅ​លោកគ្រូ​ពេទ្យ​រាង​នឿយៗ​” នាង​នៅ​មិនទាន់​ឈប់​បារម្ភ​។​

"​ខ្ញុំ​មិន​អី​ទេ សុំ​កាហ្វេ​ឱ្យ​ខ្ញុំ​មួយ​កែវ​មក​បាន​ហើយ​” ខ្ញុំ​ពោល​មុននឹង​ក្រោក​ឡើង​គ្រវីក្បាល​ខ្លាំងៗ​ដើម្បី​បំបាត់​អាការ​ងងុយគេង​។​

​ខ្ញុំ​ដើរ​ក្រេប​កាហ្វេ​ព្រមទាំង​សម្លឹងមើល​ជុំវិញខ្លួន​ដែល​ពោរពេញ​ទៅដោយ​ភាព​ស្រងេះស្រងោច អស់សង្ឃឹម ខ្ញុំ​រស់នៅក្នុង​ទីកន្លែង​នេះ​ជាង​ពាក់កណ្តាល​ជីវិត​មកហើយ កន្លែង​ដែល​មនុស្ស​ប្រក្រតី​គេ​មិន​ប្រាថ្នា កន្លែង​ដែល​ពោ​ពេញ​ទៅដោយ​ក្តី​សោកសៅ​សោកា ខ្សែ​ភ្នែក​របស់​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មួហ្មង​គ្មាន​សង្ឃឹម វា​ធ្វើឱ្យ​កាហ្វេ​មួយ​ពែង​នេះ​ល្វីង​ជាង​ប្រក្រតី​។ រសជាតិ​នៃ​ការបាត់បង់​ពិតជា​គ្មាន​នរណា​ត្រូវការ​ភ្លក់​នោះទេ តែ​ក៏​ពិបាក​នឹង​បដិសេធ​វា​បាន​ណាស់​។​

​បុរស​នៅក្នុង​ឈុត​ឃ្លុំ​ពណ៌​ខ្មៅ​ពី​ក្បាល​ដល់​ចុងជើង​ម្នាក់ អង្គុយ​ទន្ទឹងរង់ចាំ​តែម្នាក់ឯង​នៅខាងមុខ​បន្ទប់ អៃ​ស៊ី​យូ បន្ទាប់ពី​បុគ្គ​លឹក​ពេទ្យ​ទើបនឹង​នាំ​រាងកាយ​បុរស​ជរា​ម្នាក់​ចូលទៅ​បាន​មិនយូរប៉ុន្មាន ស្ថានភាព​ដែល​ត្រូវ​ប្រើ​ប្រដាប់​ជួយ​ដកដង្ហើម​ជាប់​រហូត​បែបនេះ ខ្ញុំ​ត្រូវ​ពិបាកចិត្ត​ជំនួស​លោកគ្រូ​ពេទ្យ ប​ណ្ឌឹ​ត អ្នក​ព្យាបាល​បុរស​ជរា​ម្នាក់​នោះ​ខ្លាំងណាស់​។​

​បុរស​ឈុត​ឃ្លុំ​ពណ៌​ខ្មៅ​នៅតែ​ផ្ចង់​ខ្សែ​ភ្នែក​ទៅលើ​ទ្វា​បន្ទប់ អៃ​ស៊ី​យូ​ប្រៀបដូចជា​ខ្យល់​ដង្ហើម​របស់គេ​ត្រូវ បាន​បញ្ឈប់​ដើម្បី​រង់ចាំ​ចម្លើយ​ដែល​ខ្លួនឯង​មិនអាច​ដឹងបាន​អ៊ីចឹង​។​"​អ៊ំ​ចាស់​ត្រូវតែ​បាន​ធូរស្រាល​ឡើងវិញ ខ្ញុំ​ជឿថា​អ៊ីចឹង​” ពាក្យលួងលោម​ពី​បុរស​ដែល​ពាក់អាវ​ពេទ្យ​ដូចជា​រូបខ្ញុំ ប្រហែលជា​ល្មម​ធ្វើ​ឱ្យគេ​បាន​ធូរ​កង្វល់​ខ្លះ​ដែរ​។​

​គ្មាន​ចម្លើយ​តប​មកវិញ​ឡើយ សម្រាប់​បបូរមាត់​ពណ៌​ខ្មៅ​របស់គេ លើកលែងតែ​ខ្សែ​ភ្នែក​ត្រជាក់ ស្រេ​ប​មួយគូ​ប៉ុណ្ណោះ​ដែល​តបស្នង​សំដី​របស់ខ្ញុំ គេ​ប្រហែលជា​កំពុងតែ​ពិបាកចិត្ត​ណាស់​មើលទៅ ភាពស្ងប់ស្ងាត់​អាចជួយ​ឱ្យ​ស្ថានភាព​ផ្លូវ​ចិត្តល្អ​ឡើងវិញ​បាន ដូច​ពាក្យ​ដែល​គេ​និយាយថា "​ដល់​មាន​អ្នក​លួងលោម ក៏​ធ្វើឱ្យ​ចង់​យំ​តែម្តង​” ហើយ​រឿង​នេះឯង​ដែល​ធ្វើឱ្យ​ខ្ញុំ​មិន​ចង់​រំខាន​គេ​ទៀត​ដូចជា​រៀងរាល់ថ្ងៃ​ដែរ ខ្ញុំ​ត្រូវ​តាមដាន​អាការ​របស់ វិ​ផា យ៉ាង​ជិត​ដឹ​ត ព្រោះ​ដុំ​សាច់​ចង្រៃ​នោះ​វា​មិនដែល​ឈប់​នៅ​ស្ងៀម​ឡើយ តែ​បែរជា​រីក​រាលដាល​រហូតដល់​សព្វថ្ងៃនេះ វិ​ផា​មានជីវិត​រស់​នៅតែ​នៅលើ​គ្រែ​វះកាត់​ប៉ុណ្ណោះ បើ​ថ្ងៃ​ណាមួយ វា​រាលដាល​ទៅដល់​អវយវៈ​សំខាន់ នោះ មានន័យថា​វា​កំពុងតែ​អុក​ផ្តាច់ជីវិត​របស់​វិ​ផា​ហើយ វិធី​តែមួយគត់​ដែល​ខ្ញុំ​អាច​ធ្វើបាន​ក្រៅពី​ការវះកាត់​ព្យាបាល​នោះ គឺ​នៅ​ជាមួយ​នាង​ឱ្យបាន​ច្រើនដូច្នេះហើយ​ទើប​រៀងរាល់ថ្ងៃ​ខ្ញុំ​មក​ប្ត​ល់​កម្លាំងចិត្ត​ដល់​នាង​ជានិច្ច តែ​ថ្ងៃនេះ​មានរឿង​ម្យ៉ាង​ធ្វើឱ្យ​ខ្ញុំ​នឹក​ចម្លែក​ចិត្ត​ក្រោយពី​បាន​និយាយ​ជាមួយ​លោកគ្រូ​ពេទ្យ កាលពី​ម្ភៃ​នាទី​មុននេះ​…​។​

"​អ៊ំ​ប្រុស​កាលពី​ម្សឹ​ល​មិញ​យ៉ាងម៉េច​ហើយ​?” ខ្ញុំ​សួរ​ឡើង​។​

"​ទប់​មិន​រួច​ទេ​បាទ បេះដូង​គាត់​ឈប់​ដើរ រាងកាយ​ក៏​លែង​ឆ្លើយតប​ទៀតផង ខ្ញុំ​ទាល់​ចំណេះ​មែនទែន​”"​ចុះ​សាច់ញាតិ​គាត់​នោះ គួរឱ្យ​អា​ណឹ​ត​ខ្លាំងណាស់ ប្រហែលជា​ពិបាកចិត្ត​ខ្លាំងណាស់​មើល​ទៅ​” ខ្ញុំ​សួរ​ពី​បុរស​ឈុត​​ឃ្លុំ​ពណ៌​ខ្មៅ​ដែល​ខ្ញុំ​បាន​ជួប​។​

"​សាច់ញាតិ​គាត់​ហ្អេ៎​?គាត់​អត់​មាន​សាច់ញាតិ​ណា​មក​ទេ ខ្ញុំ​ទាក់ទង​ទៅ​អ្នកណា​ឱ្យមក​យក​សាកសព​គាត់​ទៅធ្វើ​បុណ្យ​ក៏​អត់​បានដែរ ប្រហែលជា​ត្រូវឱ្យ​ខាង​មន្ទីរពេទ្យ​ចាត់ការ​ហើយ​មើលទៅ​” គ្រូពេទ្យ ឆ្លើយ​រាង​ឆ្ងល់ៗ​។"​ហ្អា៎​ក​?! ចុះ​បុរស​ម្នាក់​ស្លៀក​ឈុត​ឃ្លុំ​ពណ៌​ខ្មៅ​នោះ ខ្ញុំ​ឃើញ​គេ​អង្គុយចាំ​នៅមុខ​បន្ទប់​…​កាលពី​យប់មិញ​?!”

"​បុរស​…​អាវ​ឃ្លុំ​ពណ៌​ខ្មៅ​…​ទេ អត់​មាន​ទេ ខ្ញុំ​ចេញទៅ​ក៏​អត់​មាន​ឃើញ​អ្នកណា​ក្រៅពី​បុគ្គលិក​យើង​តែប៉ុណ្ណោះ​ឯង​”​លោក​វេជ្ជបណ្ឌិត បណ្ឌិត​នៅតែ​អះអាង​ដូច្នេះ​ដដែល ហើយ​ថែមទាំង​ហៅ​ពួក​បុគ្គលិក រួមទាំង​អ្នកជំនួយ​ការដែល​ប្រតិបត្តិ​ភារកិច្ច​នៅ​ផ្នែក​ខាងក្រៅ​មក​សួរ​ទៀតផង ចម្លើយ​គឺ ដូចៗ​គ្នា​ថា គ្មាន​នរណាម្នាក់​បានឃើញ​បុរស​អា​ថ៍កំ​បាំង​ក្នុង​ឈុត​ឃ្លុំ​ពណ៌​ខ្មៅ​នោះឡើយ វា​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ត្រជាក់​ឆ្អឹងខ្នង​ស្រឺ​ត និយាយ​អ្វី​លែងចេញ​តែម្តង​។​

"​បង កើត​អីហ្នឹង​? មើលទៅ​ដូចជា​មិនសូវ​ស្រួលខ្លួន អូន​ថា បង​គួរតែ​សុំច្បាប់​សម្រាក​ខ្លះ​ទៅណា៎​” វិ​ផា ពោល​ឡើង​ដោយ​ក្តី​ព្រួយបារម្ភ បន្ទាប់ពី​ខ្ញុំ​អង្គុយ​នៅ​ស្ងៀម ក្នុង​ចិត្ត​នឹក​ទៅដល់​រឿង​កាលពី​យប់​ម្សឹ​ល​។​"​មិន​បានទេ​អូន បង​ឱ្យ​អូន​នៅតែ​ម្នាក់ឯង​មិន​បានទេ អូន​ទើបតែ​វះកាត់​ហើយ​ណា៎​”"​ទោះយ៉ាងណា​ក៏​អូន​គ្មាន​ផ្លូវ​ជា​ដាច់​ដែរ បង​ជា​គ្រូពេទ្យ បង​ដឹង​ច្បាស់​ណាស់​ថា អូន​យ៉ាងម៉េច​នោះ បង​មិនបាច់​ពិបាក​ព្រោះតែ​អូន​ទេ ទុកពេល​ទៅ​សម្រាក​ចុះ យ៉ាងណា​ក៏​អូន​នៅ​មិនបាន​យូរ​ទៀត​ដែរ គ្មាន​ប្រយោជន៍​ទេ​ដែល​មនុស្ស​យើង​ខំទ្រាំ​នឹង​សង្ខារ​របស់​ខ្លួនឯង​នោះ​”"​អូន​កុំ​និយាយ​បែប​ហ្នឹង​អី វិ​ផា បង​នឹងមិន​ព្រមឱ្យ​អូន​កើត​អី​ជាដាច់ខាត ហើយ​អូន​ក៏​ត្រូវតែ​ជាសះស្បើយ បង​សន្យា​” ចប់​សំដី​របស់ខ្ញុំ សម្លេង​ទូរស័ព្ទ​នៅក្នុង​បន្ទប់​ក៏​រោទ៍​ឡើង​។​

"​លោកគ្រូ​ពេទ្យ វិសុទ្ធ ចា៎ស អញ្ជើញ​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​លេខ​១ ចា៎ស​!”"​អូ​ខេ ខ្ញុំ​ទៅ​ឥលូវ​ហើយ​” ខ្ញុំ​ឆ្លើយ​ព្រមទាំង​ងាក​ទៅ​សម្លឹង វិ​ផា ជា​សញ្ញា​ថា ខ្ញុំ​ត្រូវ​បែក​ពី​នាង​ហើយ​។​

"​សំណាងល្អ​ណា៎​បង​” នាង​ពោល​លា​។​

​ខ្ញុំ​ចេញពី​បន្ទប់​ដោយ​ក្តី​ប្រញាប់ប្រញាល់ ព្រោះ​មានជីវិត​មួយទៀត​កំពុង​រង់ចាំ​ខ្ញុំ ខ្ញុំ​មាន​ក្តី​ពិ​ផល​ក្នុង​ចិត្ត និង​ដូច​ជាមាន​អារម្មណ៍​ថា ខ្ញុំ​នឹង​លែង​បាន​ជួប​វិ​ផា​ទៀតហើយ​។​​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ បុគ្គលិក​ពេទ្យ​បាន​នាំ​រាងកាយ​របស់​ក្មេង​ដែល​រងគ្រោះ​ដោយ​ការ​លង់ ទឹក​ចូល​ទៅមុន​ហើយ ខ្ញុំ​ក៏​ចូល​ទៅតាម​ក្រោយ បណ្តា​សាច់ញាតិ​នាំគ្នា​ទ្រ​ហ៊ោ​យំ​ឱប​គ្នា​យ៉ាង​រងំ ដោយ​ក្តី​សោកស្តាយ តែ​រឿង​មួយ​ដែល​ធ្វើឱ្យ​ខ្ញុំ​ដល់​ថ្នាក់​ភ្ញាក់​ក្រញាង​នោះ​គឺ បុរស​ឈុត​ឃ្លុំ​ពណ៌​ខ្មៅ​ដែល​ឈរ​ឱបដៃ​នៅ​ស្ងៀម​នៅ​នឹង​មុខមាត់​ទ្វា តែ​ពេលនេះ​ជីវិត​ក្មេង​​សំខាន់​ជាង ខ្ញុំ​គ្មាន​ពេល​គិតពី​រឿង​ផ្សេង​ឡើយ ផ្ទុយទៅវិញ ខ្ញុំ​ត្រូវតែ​រលាស់​វា​ចេញ​ឱ្យ​អស់ពី​គំនិត​ខ្ញុំ​ឱ្យបាន​។​​ពេលវេលា​កន្លងទៅ​…​ខ្ញុំ​បានធ្វើ​អ្វីៗ​គ្រប់យ៉ាង អស់ពី​សមត្ថភាព​ហើយ តែ​ក៏​នៅតែ​មិនអាច​ស្រោចស្រង់​ជីវិត​របស់​ក្មេង​តូច​នោះបាន​ឡើយ គេ​មកដល់​មន្ទីរពេទ្យ​យឺត​ពេល ហួស​នឹង​ខ្ញុំ​ជួយសង្គ្រោះ​បាន​ទៅហើយ​។​​នៅពេល​ទ្វា​បើក​ឡើង​ភ្លាម ខ្ញុំ​ដឹងថា អ្វីដែល​ខ្ញុំ​ប្រុង​ចេញទៅ​នោះ មិនមែនជា​ពាក្យ​ដែល​ឪពុកម្តាយ និង​សាច់ញាតិ​របស់​ក្មេង​នោះ​ប្រាថ្នា​ចង់​ឮ​ឡើយ ហើយ​ខ្ញុំ​ក៏​ឈឺចាប់​ដែរ​ដែល​ត្រូវ​និយាយ​ដូច្នោះ​នោះ តែ​នៅពេលដែល​យើង​គ្រប់គ្នា​ឈរ​នៅលើ​ស្ថានការណ៍​តែមួយ​ដូចគ្នា​គឺ ការពិត​នោះ យើង​មិនអាច​ចៀសផុត​បានទេ អ្វីដែល​ត្រូវធ្វើ​នោះ​គឺ ការបើក​ចិត្ត​ទទួលយក​ការពិត​ទៅវិញ​ទេ ដែល​វា​អាចជួយ​ឱ្យ​ជីវិត​យើង​ដំណើរ​ត​ទៅមុខទៀត​បាន​នោះ​។​

"​សុំ​សម្តែង​ការសោកស្តាយ​ផង​ចុះ ក្មេង​មកដល់​មន្ទីរពេទ្យ​យឺត​ពេល​ពេក ទឹកបាន​ចូល​លិច​សួត និង​អវយវៈ​ខាងក្នុង​អស់​ទៅហើយ រួមទាំង​ក្មេង​គ្មាន​ខ្យល់​ដកដង្ហើម​យូរ​មកទៀត​ផង ហើយ​ខាងយើង​ក៏បាន​ជួយ​យ៉ាង​អស់ពី​សមត្ថភាព​ហើយ​ដែរ សូម​សម្តែង​ការសោកស្តាយ​មែនទែន បាទ​”​ស្ត្រី​ជា​ម្តាយ​ដល់​ថ្នាក់​ទម្លាក់ខ្លួន​ទ្រ​ហ៊ោ​យំ វា​ជា​ទិដ្ឋភាព​មួយ​ដែល​ខ្ញុំ​មិនអាច​នៅ​ទ្រាំ​មើល​បានទេ ក្នុង​វិនាទី​នោះ​អ្វី​​ម្យ៉ាង​បាន​ជ្រែក​ចូលមកក្នុង​គំនិត​របស់ខ្ញុំ បុរស​ឈុត​ឃ្លុំ​ពណ៌​ខ្មៅ គេ​ទៅ​បាត់​ហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​សាកសួរ​រក តែ​ក៏​ទទួលបាន​ចម្លើយ​ដូច​មុន​ដដែល គឺ គ្មាន​បុរស​ឈុត​ឃ្លុំ​ពណ៌​ខ្មៅ​អ្វី​ទាំងអស់​។​

​លើក​នេះ​ខ្ញុំ​ប្រាកដ​នៅក្នុង​ចិត្ត​ហើយ​ថា ខ្លួនឯង​កំពុងតែ​មើលឃើញ​នូវ​អ្វីដែល​អ្នក​ឯទៀត​មើលមិនឃើញ គ្រប់ពេល​​ដែល​បុរស​ឈុតខ្មៅ​ម្នាក់នេះ​បង្ហាញខ្លួន​ឡើង គេ​នឹង​ចាកចេញ​ទៅវិញ​ព្រម​ជាមួយនិង​ជីវិត​របស់​មនុស្ស​ម្នាក់ ពេលនេះ​ខ្ញុំ​ដឹង​​ហើយ​ថា ខ្ញុំ​ឃើញ​អ្វី​នោះ​…​បុរស​អ្នក​ដែលមាន​តួនាទី​នាំ​វិញ្ញាណ​ចេញពី​រាងកាយ​ម្នាក់នេះ ប្រៀបដូចជា​គូប្រកួត​ដែល​ខ្ញុំ​គ្មាន​ផ្លូវ​យកឈ្នះ​បាន​អ៊ីចឹង​។ខ្ញុំ​មិន​យល់​ឡើយ​ថា តើ​ហេតុអ្វី​បានជា​វិញ្ញាណ​ទី​ប្រាំមួយ​មក​នៅ​នឹង​ខ្ញុំ​បាន​? តែ​ក៏​នឹក​សង្ឃឹមថា វា​នឹង​ចាកចេញ​ទៅវិញ​ក្នុងពេល​ឆាប់ៗ​នេះ ព្រោះ​ខ្ញុំ​ប្រហែលជា​មិនអាច​ធ្វើការ​តទៅទៀតបាន​ទេ បើ​បានដឹង​មុន​ថា​អ្នកជំងឺ​នឹង​ស្លាប់​នៅពេលណា​នោះ​។

​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​តានតឹង ចង់​ទម្លាយ​ឱ្យ​អ្នកណា​ស្តាប់​ក៏​មិនបាន មិនដឹង​ជា​ធ្វើយ៉ាងណា បានត្រឹមតែ​ភាវនា​សុំឱ្យ​វា​ជា​លើកចុងក្រោយ​សម្រាប់​ខ្ញុំ ព្រោះ​ត្រឹមតែ​ពីរដង​ដែល​ខ្ញុំ​បាន​ជួប​នោះ វា​ធ្វើឱ្យ​ខ្ញុំ​ត្រូវ​គេឯង​មើល​មក​ដោយ​ក្តីបារម្ភ​ទៅហើយ ពួកគេ​ប្រហែលជា​គិតថា ខ្ញុំ​កើត​អារម្មណ៍​ធុញថប់​តានតឹង​ជាមួយ​ការងារ​ខ្លាំងពេក​។ មនុស្ស​ជាច្រើន​និយាយ​ដូចគ្នា​នឹង​វិ​ផា​ដែរ​ថា ខ្ញុំ​គួរតែ​ឈប់សម្រាក​ខ្លះ​ហើយ ម្នាក់​នៅក្នុង​នោះ​គឺ វេជ្ជ​ប​ណ្ឌឹ​ត ប​ណ្ឌឹ​ត គេ​បាន​សន្យាថា នឹង​ជួយ​តាមដាន​អាការ​របស់​វិ​ផា​ជំនួស​ខ្ញុំ គេ​ប្រាប់​ខ្ញុំ​ថា​មិនបាច់​បារម្ភ​ទេ​។ មើលទៅ ខ្ញុំ​ប្រហែលជា​ត្រូវ​ធ្វើតាម​ពាក្យ​ណែនាំ​របស់​ពួកគេ​ខ្លះ​ហើយ ជួនកាល​វា​អាចជា​ពាក្យ​ណែនាំ​ដ៏​ល្អ​ក៏បាន​ដែរ តែ ខ្ញុំ​មិនទាន់​ទាំង​បាន​សម្រេចចិត្តថា យ៉ាងណា​ផង​នោះ ប្រព័ន្ធ​ញ័រ​​របស់​ទូរស័ព្ទដៃ​រប​ស់​ខ្ញុំ​ក៏​ធ្វើ​ការឡើង​។​

"”​លោកគ្រូ​ពេទ្យ​វិសុទ្ធ​! អ្នកស្រី​វិ​ផា​មិន​ស្រួល​ខ្លាំង​ហើយ​ចា៎ស ពេលនេះ​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​លេខ​២!”​ខ្ញុំ​ត្រឡប់​ឡើងទៅ​បន្ទប់សង្គ្រោះបន្ទាន់​ម្តងទៀត ភ្នែក​ញាក់​ទ្រើ​តៗ​ជា​ប្រផ្នូល ការពិតទៅ​កាលពី​យប់​ម្សឹ​ល​ម្ង៉ៃ ខ្ញុំ​មិនគួរ​វះកាត់​នាង​ទេ ព្រោះ​នាង​មាន​អាការ​របស់​ជំងឺ​បេះដូង និង​មាន​សម្ពាធ​ឈាម​ទាប​ខ្លាំងណាស់ វា​ពិបាក​ក្នុងការ​គ្រប់គ្រង​អត្រា​ការ​លោត​របស់​បេះដូង​ឱ្យបាន​ណាស់ សភាវ​ជ្រៀតជ្រែក​របស់​អាការ​ផ្សេងទៀត​មានឱកាស​កើតឡើង​ខ្ពស់​ទៀតផង​។ ហើយ​អ្វីដែល​ខ្ញុំ​នឹក​បារម្ភ​នោះ​វា​បាន​កើតឡើង​ហើយ តែ​ខ្ញុំ​គ្មាន​ជម្រើស​ទេ បើ​មិន​វះ​ដើម្បី​កាត់​យក​សាច់​ចង្រៃ​នោះ​ចោល​ទេ​

​វា​នឹង​ធ្វើឱ្យ​នាង​លំបាក​វេទនា​យ៉ាងនោះ​រហូត​ទៅ​។ ខ្ញុំ​ត្រូវបាន​បង្ខំ​ឱ្យ​ដើរ​ផ្លូវ​ចង្អៀត តែ​ខ្ញុំ​ក៏​នឹង​ដើរ​ឱ្យ​វា​ផុត​ផ្លូវ​ដែរ​។​​មុខ​បន្ទប់សង្គ្រោះបន្ទាន់ ការបង្ហាញ​ខ្លួន​ឡើង​របស់​បុរស​ម្នាក់​ធ្វើឱ្យ​ខ្ញុំ​ស្ទើរតែ​គាំងបេះដូង​ស្លាប់ វត្តមានរបស់គេ​បាន​​នាំមក​នូវ​ដំណឹង​អាក្រក់ ហេតុ​អី​បានជា​បុរស​ឈុត​ឃ្លុំ​ពណ៌​ខ្មៅ​នេះ​ត្រូវ​មក​បំផ្លាញ​ផ្លូវចិត្ត​របស់ខ្ញុំ​ធ្វើ​អី​?​។ ខ្ញុំ​នឹងមិន​ព្រមឱ្យ​អ្នក​​ណា​មក​បំបែក​វិ​ផា​ចេញពី​ខ្ញុំ​បានជា​ដាច់ខាត ទោះជា​នរណា​ក៏ដោយ ក៏​គ្មាន​សិទ្ធិ​យក​នាង​ទៅបាន​ដែរ​។ខ្ញុំ​សម្លក់​អ្នក​បំពេញ​​តួនាទី​ជា​ទូត​មកពី​យមលោក​ដោយ​ក្តី​ក្រេវក្រោធ និង​គុំ​គួ​ន​នៅក្នុង​ចិត្ត មុននឹង​ដើរចូល​ទៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។​"​ឃ្លៀ​រ៍​…​មួយ​…​ពីរ​…​បី​!” ប្រដាប់​ជួយសង្គ្រោះ​បេះដូង​ត្រូវបាន​នាំយកមក​ប្រើ​ដើម្បី​ទាញ​ជីវិត​វិ​ផា​ត្រឡប់មកវិញ តែ​​ខ្សែ​ក្រាហ្វិក​ត្រង់​រាបស្មើ​នៅតែ​បង្ហាញ​នៅលើ​អេក្រង់​ម៉ូនីទ័រ​ដដែល​។​"​ឃ្លៀ​រ៍​…​មួយ​…​ពីរ​…​បី​!” ខ្ញុំ​នៅតែ​មិន​ព្រម​បោះបង់​ក្តី​ព្យាយាម រាងកាយ​របស់​នា​ងក​ន្ទ្រា​ក់ឡើ​ង​តាម​កម្លាំង​ឆក់​របស់​​ក្រសែ​អគ្គីសនី​។​

"​បន្ថែម​ភ្លើង​ឡើង​ទៀត លឿន​ឡើង​!”

"​ឃ្លៀ​រ៍​…​មួយ​…​ពីរ​…​បី​!” គ្រប់គ្នា​នៅ​ស្ងៀមឈឹង ក្តីសង្ឃឹម​កាន់តែ​រលុប​បាត់​បន្តិច​ម្តងៗ តែ​មុនពេល​ដែល​វារ​លត់​ទៅ​បាត់​នោះ រឿង​អ្វី​ម្យ៉ាង​បានកើត​ឡើង ខ្សែ​ក្រាហ្វិក​ដែល​ត្រង់​រាបស្មើ​យូរហើយ​នោះ បែរជា​មាន​ចលនា​ឡើងវិញ​ម្តងទៀត​​វា​លោត​ញាក់​ច្រើន​ឡើងជា​បណ្តើរៗ ជា​សញ្ញា​ថា បេះដូង​របស់​នាង​បាន​ដើរ​ឡើងវិញ​ហើយ ជីពចរ​នៅ​នឹង​ចំនួន ៦៨​ដង​ក្នុង​​មួយ​នាទី​។​

"​សុំ​ប្រដាប់​ជួយ​ដកដង្ហើម​ផង​បាទ​” ភ្លាមនោះ​ប្រដាប់​ជួយ​ដកដង្ហើម​ក៏ត្រូវ​បានដាក់​បំពាក់​ឱ្យ​នាង​ដើម្បី​រក្សា​អត្រា​ការ​លោត​របស់​បេះដូង​ភ្លាមៗ​ដែរ​។​

​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯង​ហត់​ខ្លាំងណាស់ ស្ទើរតែ​គ្មាន​កម្លាំងកំហែង​នៅសល់​ឡើយ ទើប​ទម្លាក់ខ្លួន​អង្គុយ​ចុះ​ដាក់​ខ្នង​ផ្អែក​នឹង​ជញ្ជាំង​បន្ទប់ បិទ​ភ្នែក​ចុះ​សន្សឹមៗ​។ត្រូវ​ហើយ​…​ខ្ញុំ​គួរតែ​បាន​សម្រាក​ខ្លះ តែ​ដើម្បីឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា វិ​ផា​ពិត​ជាមាន​សុវត្ថិភាព​មែនហើយ​នោះ រឿង​មួយ​ដែល​ខ្ញុំ​ត្រូវធ្វើ​គឺ ការ​ចេញទៅ​មើល​ឱ្យឃើញ​ច្បាស់​នឹង​ភ្នែក​ថា គ្មាន​បុរស​ស្លៀក​ឈុត​ឃ្លុំ​ពណ៌​ខ្មៅ​នៅខាងមុខ​បន្ទប់​ទៀត​ទេ ទើប​ខ្ញុំ​អាច​ទុកចិត្តបាន​យ៉ាង​ពេញលេញ​។​

​ខ្ញុំ​ក្រោក​ឡើង​យឺតៗ ហើយ​រំ​កឹ​ល​កាយ​ទៅរក​មាត់ទ្វា​មុននឹង​បើក​វា​ឡើង​យឺតៗ ដោយ​អារម្មណ៍​របស់​អ្នកមាន​ជ័យជំនះ តែ​គួរឱ្យ​ចម្លែក​ចិត្ត​ណាស់​ដែល​ឃើញ​គេ​នៅតែ​ឈរ​នៅ​ទីនោះ​ដដែល បុរស​ឈុត​ឃ្លុំ​ពណ៌​ខ្មៅ​នៅ​មិនទាន់​ព្រម​ចេញទៅ​ទេ ខ្ញុំ​បែរ​ទៅ​មើល​វិ​ផា ឃើញ​នាង​នៅតែ​ដកដង្ហើម​ដដែល បេះដូង​ដើរ​តាម​ប្រក្រតី ច្បាស់​ណាស់​ថា នាង​នៅរស់​នៅឡើយ ខ្ញុំ​ក៏​ងាក​មក​និយាយ​ជាមួយ​បុរស​ឈុត​ឃ្លុំ​ខ្មៅ​វិញ​។​

"​នាង​មិនទាន់​ស្លាប់​ទេ​…​ឯង​យក​នាង​ទៅ​មិន​បានទេ លើក​នេះ​ខ្ញុំ​គឺជា​អ្នកឈ្នះ ឯង​ត្រឡប់​ទៅវិញ​ទៅ​!”

​បុរស​ក្នុង​ឈុត​ឃ្លុំ​ពណ៌​ខ្មៅ​ដក​ដង្ហើមធំ​ឃូ មុននឹង​សម្លឹង​មក​ខ្ញុំ​។​

"​មិនមែន​នាង​ទេ តែ គឺ​រូបលោក​ណា៎ លោក​វេជ្ជ​ប​ណ្ឌឹ​ត កែវ វិសុទ្ធ​…”

​ខ្ញុំ​ដល់​ថ្នាក់​និយាយ​អ្វី​លែងចេញ បែរ​ត្រឡប់​ទៅ​មើល​ខាងក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ម្តងទៀត​…​។​

​ទិដ្ឋភាព​ដែល​ខ្ញុំ​មើលឃើញ ស្ទើរតែ​មិន​ជឿ​ខ្សែ​ភ្នែក​ខ្លួនឯង​ឡើយ នារី​ជំនួយការ​ពេទ្យ​ស្រែកហៅ​ឈ្មោះ​ខ្ញុំ​លាន់​ខ្ទរខ្ទារ ប្រាប់ថា ខ្ញុំ​លែង​ដកដង្ហើម​ហើយ មនុស្សម្នា​រត់​ពេញ​ហ្នុ៎​ង​ទាំងអស់ ខ្ញុំ​មើលឃើញ​ខ្លួនឯង​អង្គុយ​ធ្មឹង​ឥត​កម្រើក​ខ្នង​ផ្អែក​ជញ្ជាំង​​បន្ទប់ ហើយ​ពេលនោះ​មាន​មនុស្ស​ម្នាក់​រត់​ធ្លុះ​ខ្លួន​ខ្ញុំ​នៅ​មាត់ទ្វា​ចេញទៅ ខ្ញុំ​ងាក​មក​មើលមុខ​បុរស​ឈុត​ឃ្លុំ​ពណ៌​ខ្មៅ​យ៉ាង​នឿយណាយ​មុននឹង​ដើរ​ទម្លាក់​ស្មា​ទៅតាម​គេ​ទាំង​ទឹកភ្នែក​…​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2