• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

រឿង​ដែល​អ្នក​ត្រូវ​ដឹង មុននឹង​សារភាព​ក្តី​ស្រឡាញ់

8 ខែ កន្លងទៅ ណូ​រ៉ា

ការពិត​ការសារភាព និង​និយាយ​ពាក្យ​ស្រឡាញ់​ទៅ​នារី ឬ​បុរស​ណា​ម្នាក់ ពិតជា​មានន័យ​ណាស់​បើ​យក​អត្ថន័យ​នៃ​ពាក្យ​នេះ​មក​វិភាគ និង​ត្រិះរិះ​ពិចារណា​ឲ្យ​បានច្បាស់លាស់ ព្រោះ​ការស្រលាញ់​អាច​មានន័យថា​ចង់​រួមរស់​ជាមួយគ្នា ចង់​រួម​ដំណើរ​ជីវិត​ជាមួយគ្នា រួម​ទទួលខុសត្រូវ​លើ​វាល​វដ្ត​សង្សារ​ជីវិត​ជាមួយគ្នា មិនមែន​គ្រាន់តែ​និយាយ ឬ​សា រ​ភាព ដើម្បី​ទទួលបាន​ការស្រលាញ់​ត្រឡប់មកវិញ និង​ដើម្បី​រួមភេទ​ជាមួយគ្នា​នោះទេ​។​

​ការពិត​អ្នកណា​ក៏មាន​សេចក្តីស្រលាញ់ អ្នកណា​ក៏មាន​សិទ្ឋិ​នឹង​បង្ហាញ​សេចក្តីស្រឡាញ់​របស់ខ្លួន​ទៅ​មនុស្ស ដែល​ខ្លួន​ស្រលាញ់​ដែរ ព្រោះ​ជា​ធម្មជាតិ​ពេល​មនុស្សពេញវ័យ មនុស្ស​ត្រូវការ​ស​ម្ព័​ន្ឋ​ភាព​រវាង​ភេទ​ផ្ទុយ ដើម្បី​ឈានទៅ​ការរួម​ភេទ ដើម្បី​បន្ត​ពូជពង្ស​មនុស្ស​ឲ្យ​មាន​និរន្តរភាព​នៅលើ​លោក​នេះ​។​

ទោះជា​ធម្មជាតិ​តម្រូវ​បែបនេះ​ក៏ដោយ ក៏មាន​មនុស្ស​មាន​វិចារណញ្ញាណ ដែល​ត្រូវ​ត្រិះរិះ​ពិ​ចា​ណា វិភាគ​រកខុសរកត្រូវ​មុននឹង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ផងដែរ​។ ហេតុនេះ​ការនិយាយ​ពាក្យ​ស្រឡាញ់​ទៅ​អ្នកណាម្នាក់ គួរ​ត្រូវ​ឆ្លងកាត់​សតិ ស​ម្ប​ជ្ជ​ញ្ញៈ​ជាមុនសិន ដើម្បី​កុំ​ឲ្យ​តណ្ហា​គ្រប​សង្កត់ ឬ​ឲ្យ​តណ្ហា​ដឹកមុខ​លោកអ្នក​ខ្លាំងពេក​។​

​ដូចនេះ​សូម​យុវវ័យ​ទាំងទ្បាយ​មេត្តា​និយាយ​ពាក្យ​ស្រឡាញ់ បង្ហាញ​ក្តី​ស្រឡាញ់ ប្រើប្រាស់​ក្តី​ស្រឡាញ់​របស់ខ្លួន​ឲ្យ​បាន​សមស្រប និង​ស្ថិតក្នុង​ក្រម​សីល​ធ៌​ម​ជាជាង​ប្រើ​វា​ដើម្បី​អន្ទង​ចិត្ត​អ្នកណាម្នាក់ ដើម្បី​រួមមេត្រី​នោះ​ពិតជា​មិនមែនជា​ក្តី​ស្រឡាញ់​ទេ តែ​ជាការ​បំពេញ​សេចក្តីត្រូវការ​នៃ​តណ្ហា​របស់ខ្លួន​ប៉ុណ្ណោះ​។ ការបំពេញ​តណ្ហា និង​ការ​ឲ្យ​តណ្ហា​ដឹកមុខ​មានរឿង​ជាច្រើន ដែល​យុវវ័យ​ត្រូវ​ប្រឈម​ដូចជា​ការឆ្លង​ជំងឺ​កាមរោគ ឆ្លង​មេរោគ​អេដស៍ ជំងឺអេដស៍ មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ខណៈ​ភាគី​ទាំងពីរ​មិនទាន់បាន​ត្រៀមខ្លួន ធ្វើជា​ឪពុកម្តាយ​គេ​នៅ​ទ្បើ​យ ហើយ​អ្វី​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត គឺ​ការ​រំលូតកូន ដែលមាន​ផលប៉ះពាល់​សុខភាព​ស្ត្រី និង​អាច​ឆ្លង​រោគ ឬ​កាន់តែ​អាក្រក់​ជាងនេះទៅទៀត យុវតី​អាច​ប្រឈមមុខ​នឹង​ការបាត់​បង់ជីវិត​ថែម​ទៀតផង​។ ប្រសិនជា​មិនបាន​ធ្វើការ​រំលូត​ដោយ​សុវត្ថិភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​។

​ត្រូវ​ចងចាំ​ថា ពាក្យ​ស្រឡាញ់ ដែល​អ្នក​និយាយ​ចេញមក​គួរ​ត្រូវ​ឆ្លងកាត់​ការ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ច្រើន ព្រោះ​សេចក្តីស្រឡាញ់​ពិតជា​មានន័យ​ធំធេង​ដល់​ការសន្តោស ការលើកទឹកចិត្ត​គ្នា ការទទួលខុសត្រូវ​ចំ​ពោះ​គ្នា និង​ចំពោះ​សង្គមជាតិ តែបើ​អ្នក​ទាំងពីរ​មិនទាន់មាន​សមត្ថភាពរ​ក​ចំណូល​មិនទាន់មាន​សមត្ថភាព​ក​សាង​គ្រួសារ​មួយ មិនទាន់មាន​សមត្ថភាព​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង ច្បាស់​ណាស់​ការប្រើប្រាស់​ពាក្យ​ស្រឡាញ់​របស់​អ្នក​ក្នុង​គ្រានោះ គួរ​មានការ​ថ្លឹងថ្លែង​ឲ្យ​បាន​ហ្មត់ចត់​។​​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2