• Default ខាងលើក្រោមមេនុយ

វិធី​ជ្រើសរើស​ពណ៌​ស្បែកជើង​ឲ្យ​សម​នឹង​ស្បែក​របស់​អ្នក​

4 ខែ កន្លងទៅ ណូ​រ៉ា

ការជ្រើសរើស​ស្បែកជើង​ក្រៅពី​ត្រូវការ​ជ្រើសរើស​ឲ្យ​សម​នឹង​ជើង​ហើយ​នោះ ក៏​នៅ​ទាមទារ​រើស​ពណ៌ ស្បែកជើង​ឲ្យ​សាក​សម​ទៅនឹង​ពណ៌​ស្បែក​របស់​ខ្លួនឯង​ទៀតផង ។ ប្រសិនបើ​ចង់ដឹង​ច្បាស់​ថា ពណ៌​ស្បែ​កណា​ត្រូវ​ជ្រើសរើស ស្បែកជើង​ពណ៌​អ្វី​នោះ​គួ​ធ្វើតាម​ការណែនាំ​ដូចខាងក្រោម៖

​ស្ត្រី​មាន​ស្បែក​ខ្មៅ​ស្រអែម៖ គួរ​ជ្រើសរើស​ពណ៌​ស្បែកជើង​ពណ៌​កណ្តាល​មានន័យថា មិន​ខ្ចី​ពេក ឫ មិន​ស្រស់​ពេក ដូចជា​ពណ៌​សូកូឡា ពណ៌​ទឹកប៊ិច ពណ៌​មាស ផ្ទៃមេឃ ស្វាយ ប្រផេះ ជាដើម ។​

​ចំណែក​ស្ត្រី​មាន​ពណ៌​ស្បែក​២​គួប​ប​ញ្ជូ​ល​គ្នា៖ គួរ​ជ្រើសរើស​ស្បែកជើង​ដែលមាន​ពណ៌​ផ្សំ​មិន​មុត​ភ្នែក​ពេក ឫ​ត្រជាក់​ពេក ដូចជា​ពណ៌​ស្ករ លាយ​ពណ៌​ក្រហម ពណ៌​ជម្ពូ​លាយ ទឹកក្រូច ពណ៌​ក្រហម​ជាដើម ។

​ចំណែក​ស្ត្រី​មាន​សម្បុរស្បែក​ពណ៌​ស​ស្លេក៖ គួរ​ជ្រើសរើស​ស្បែកជើង​ពណ៌​រាង​ចាស់ ឫ​ស្រអាប់​បន្តិច​ដូចជា​ក្រហម​ចាស់ លឿង​លាយ​ស្ករ ត្នោត​ដើម្បី​រំលេច​ពណ៌​ស្បែក​របស់​ខ្លួនឯង​ឲ្យ​កាន់តែ​លេចធ្លោ​ជាង​មុន​ទៀត ។ ក៏ប៉ុន្តែ​អ្វីដែល​គួរ​ចៀសវាង​នោះ គឺ​ពណ៌​ប៉ះ​ស្ទេ​ល ព្រោះ​ពណ៌​បែបនេះ​វា​កាន់តែ​ទាញ​សម្បុរ​ស ស្បែក​របស់​អ្នក​ស្លេក​ជាង​មុន​ទៅទៀត ។

​រីឯ​ស្ត្រី​ដែលមាន​សម្បុរស្បែក​សលា​យ​លឿង៖ គួរ​ជ្រើសរើស​ស្បែកជើង​ដែលមាន​ពណ៌​មុត​មិន​ស្រទន់ ដើម្បី​ជួយ​លើក​កម្រិត​ស្បែកជើង​ឲ្យ​កាន់តែ​លេច​ធ្លា​បង្ហាញ​ជា​សុភាព​ស្ត្រី​ដែលមាន​សុខភាព​ល្អ​គួរ​ឲ្យ ចាប់​អារ​ម្ម​ណ៏ ។ ទន្ទឹមគ្នា​នោះដែរ ស្ត្រី​ដែរ​មាន​ពណ៌​ស្បែក​ដូចនេះ ក៏​គួរ​ចៀសវាង​ស្បែ​កណា ដែលមាន​ពណ៌​ល្អក់​មិន​ស្រស់​ឆើត ស្អាប់ ដូចជា​ពណ៌​ប្រផេះ ព្រោះ​ស្បែកជើង​បែបនេះ​វា​នឹងធ្វើ​ឲ្យ​ស្បែក​របស់ អ្នក​កាន់តែ​លិច​ចុះ​នឹងមិន​ស្រស់ស្រាយ​នោះឯង ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2