• Default ខាងលើក្រោមមេនុយ

នារីៗ​ដែល​នៅ​ទំនេរ​មិនទាន់មាន​គូ ឫ​មាន​គូ​ហើយ គួរតែ​មើល​អត្ថបទ​នេះ​

2 ខែ កន្លងទៅ ដានីន

បុរស​ម្នាក់ៗ មាន​ចំណូលចិត្ត​ចំពោះ បុគ្គលិកលក្ខណៈ របស់​ស្ត្រី ខុសប្លែក​ពីគ្នា​ប៉ុន្តែ​បើសិន​សួរថា តើ​ស្ត្រី​បែបណា ដែល​បុរស​អាច​ស្រឡាញ់​បាន​នោះ ពិតជា​មិន​ពិបាក​ទេ ទោះបីជា​ស្ត្រី​មាន​លក្ខណៈ យ៉ាងណាក៏ដោយ គន្លឹះ​ដែល​ធ្វើ​ឲ្យ​ខ្លួន​អ្នក ក្លាយជា​ស្ត្រី​ដែលមាន​មន្ត​ស្នេហ៍ អាច​ទាក់ទាញ​ចិត្ត​បុរស នោះ​មាន​ណែនាំ​ជូន​ដូចខាងក្រោម​…​។​

១- រហ័សរហួន​

​បុរស​ពិតជា​មិន​ចូលចិត្ត​ស្ត្រី​ស្ពឹក​ខ្ជិលច្រអូស​ពេក​ទេ ទោះជា​ស្ត្រី​នោះ​មាន​រូបសម្បត្តិ​ដូច​បវរកញ្ញា ដ៏​ដោយ ។ ដឹង​ទេ សម័យនេះ​ភាពរហ័សរហួន​ក៏​ជាម​ន្ត​ស្នេហ៍ ម្យ៉ាងដែរ​សម្រាប់​ស្ត្រី​ទូទៅ ។​

២- បើកចំហរ​ទឹកចិត្ត​

​ចំណុច​នេះ​ស្ត្រី​ដែល​ពូកែ​ខ្មាស់អៀន អាច​ពិបាក​បន្តិច គ្រាន់តែ​ចង់​ឲ្យ​អ្នក​បង្ហាញ​ទឹកចិត្ត​ស្មោះត្រង់​ខ្លះៗ ដើម្បី​ប្រាប់​ឲ្យ​គេ​ដឹងថា អ្នក​ស្រឡាញ់​គេ​ណាស់ ធ្វើ​អ្វីៗ​កុំ​លាក់លៀម គេ​ពេក បើសិន​ក្តៅ​ប្រាប់ថា​ក្តៅ ត្រជាក់​ថា​ត្រជាក់ ហ៊ាន​និយាយ​រឿង​សម្ងាត់​ខ្លួនឯង​ឲ្យ​គូស្នេហ៍​ដឹង នោះគេ​នឹង​រឹត​តែមាន​ភាពកក់ក្តៅ ហើយ​ទុកចិត្ត​ថា​អ្នក​គ្មាន ការ​លាក់កំណួច​អ្វី​ទាំងអស់ ។​

៣- អារម្មណ៍​ស្រស់ស្រាយ​

​មិន​ថា​អ្នកជា​ស្ត្រី​ក្នុង​ក្តី​ស្រមៃ​របស់​បុរស​ណាក៏ដោយ ប៉ុន្តែ​បើសិន​អ្នក​មិនមាន​អារម្មណ៍ លេងសើច កំប្លែង​ខ្លះ​ទេ តែ​ក៏​មិន​និយាយ​អាក្រក់​ពី​អ្នកដទៃ ឲ្យ​គូស្នេហ៍​ស្តាប់​ដែរ ។​

៤- កុំ​ឆ្នាស់​ពេក​

​បុរស​មិន​ចូលចិត្ត​ស្ត្រី​ដែល​កាច​ឆ្នាស ឬ​ហឺ​ហា​ពេក​ទេ គួររៀបចំ​ខ្លួន​ឬ ច​រិ​ក​តាម​ដំណើរ​ធម្មជាតិ ឲ្យ​បាន​ច្រើន​បំផុត និង​មាន​ភាព​រួសរាយ​ផង ។​

៥- ងាយ​យល់ចិត្ត​

​អ្នក​គួរ​មាន​ទស្សនៈ​វិជ្ជមាន មិន​បង្កបញ្ហា​គួរ​ឲ្យ​រំខាន រៀន​ធ្វើជា​ស្ត្រី​ងាយ​និយាយ​គ្នា សាមញ្ញៗ ។ ការបង្ហាញ​ពី​ការយល់​ចិត្ត ក្នុង​រឿង​ទាំងឡាយ​បានល្អ ក៏​ជាការ​បង្ហាញ​ពី​និស្ស័យ​របស់​អ្នក​ដែរ ព្រោះ​អ្នក​យល់ចិត្ត​គ្នា បានល្អ ទោះជា​មានរឿង​អ្វី​ក៏ គេ​ហ៊ាន​ចំហ​ប្រាប់​ឲ្យ​អ្នកដឹង ហើយ​ធ្វើ​ឲ្យ គេ​រឹតតែ​ពេញចិត្ត ដែល​បាន​សន្ទនា​ជាមួយ​ស្ត្រី ដែល​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ដូច​រូបអ្នក ។​

៦-​មាន​ទឹកចិត្ត​

​អ្នក​គួរតែ​បង្ហាញ​ទឹកចិត្ត​ល្អ ចេះ​ឈឺឆ្អាល ព្រួយបារម្ភ ចំពោះ​អ្នក​នៅក្បែ​ខាង​ខ្លះៗ​ផង ទោះបីជា មួយ​គួ​ស្នេហ៍ ឬ​អ្នកផ្សេង​ក៏ដោយ ។ ភាព​គ្មាន​ទឹកចិត្ត​ពិតជា គ្មាន​មន្ត​ស្នេហ៍​ទេ​គ្រាន់តែ​បង្ហាញ​នូវ ភាពជា​ស្ត្រី​មានចិត្ត​ល្អ​តែ​បន្តិចបន្តួច ក៏​អាច​ឲ្យ​អ្នកដទៃ យល់​ទឹកចិត្ត​អ្នក​បានដែរ ។​

៧-​ផ្អែមល្ហែម​

​ធ្វើខ្លួន​ឲ្យ​រម្យទម និយាយស្តី​ទន់ភ្លន់ ផ្អែមល្ហែម គួរ​ឲ្យ​ចង់​ស្តាប់ ច​រិ​ក​ស្លូតបូត​ទន់ភ្លន់​នោះ នឹងធ្វើ​ឲ្យ អ្នក​ក្លាយជា​ស្ត្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ។​

៨- ប្រសប់​យល់ចិត្ត​

​នេះ​ជា​ចំណុច​ទាក់ទាញ​យ៉ាងខ្លាំង​ព្រោះ​ស្ត្រី​ខ្លះ​មិនអាច​ធ្វើបាន​ខ្លះ​ខ្លាច​ធ្វើ​ឬ​ក​ឆ្មើង​ព្រងើយ ។ ត្រូវ​ដឹងថា ទោះជា​អ្នកមាន​រូ​បស​ម្ប​តិ្ត​ផូ​ផង់​បែបណាក៏ដោយ បើ​មិនសូវ​ចេះ​យកចិត្តយកថ្លើម ផ្គាប់ផ្គុន អ្នកដទៃ​ខ្លះ ទេ​បុរសៗ​ពិតជា​មើលមិនឃើញ​ទេ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2