• Flexa

បុណ្យ​ណូអែល ជិត​មកដល់​ហើយ តើ​អ្នកនឹង​ទិញ​អ្វី​សំរាប់​មនុស្ស​ជាទី​ស្រឡាញ់ ?

11 ខែ កន្លងទៅ ណូ​រ៉ា

​បុណ្យ​ណូអែល​ជា​បុណ្យ​មួយ​ដែលមាន​ប្រភពពី​ប៉ែក​អ៊ី​រ៉ុ​ប ប៉ុន្តែ​វប្បធម៌​នេះ​បាន​សាយ​ភាព​គ្រប់​ទីកន្លែង​ស្ទើរ​ទូរ​ទាំង​ពិភពលោក ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​យើង​ដែរ ។ ជា​រៀងរាល់ឆ្នាំ​គេ​តែង​សង្កេតឃើញថា នៅមុន​ថ្ងៃបុណ្យ​ណូអែល និង​ចំ​ថ្ងៃ​ណូអែល យុវវ័យ​ជាច្រើន​បាន​មាន​ភាព​មមាញឹក​យ៉ាងខ្លាំង​ក្នុង​ជិះ​ដើម្បី​កន្លែង​ទិញ​នូវ វត្ថុ​អនុ​ស្សាវ​យ៏ ជូន​ចំពោះ​គូរ​ស្នេ​ហ៏​របស់​ពួកគេ ក្នុង​អត្ថន័យ​បង្ហាញ​អំពី​ក្តី​ស្រឡាញ់ រៀងៗ​ខ្លួន ។ តែ​អ្នកខ្លះ​ក៏​ពិបាកចិត្ត​ណាស់ដែរ ព្រោះ​មិនដឹង​គួរ​ទិញ​អ្វី​ទើប​ល្អ ?

១.​ផ្កាកូឡាប

​នារី​ភាគច្រើនបំផុត​គឺ​ស្រឡាញ់​ផ្កា មិន​ថា​បាច់ផ្កា ៩៩​ទង ឬមួយ​ទង​ក៏ដោយ គឺ​នាង​ចង់បាន​បំផុត ពី​មនុស្ស​ដែល​នាង​ស្រឡាញ់​។ ផ្កា​ជា​ដំណាង​បេះដូង​ដ៏​បរិសុទ្ធ និង​ជាការ​បង្ហាញ​ចរិតលក្ខណៈ​របស់​សុភាពបុរស ដែល​ចេះ​យកចិត្តទុកដាក់​លើ​រូបនាង ហើយ​ស្រឡាញ់​នាង​ពិតប្រាកដ​។ ស្រីៗ​អាច​ទប់ទឹក​ភ្នែក​មិនជា​ប់ ប្រសិនបើ​នាង​ទទួលបាន​ផ្កា​មួយ​បាច់​ហើយ​ម្នាក់​នោះ និយាយថា "​បង​ស្រឡាញ់​អូន​"​។ នេះ​ជាការ​យល់ឃើញ​បន្ថែមទៀត របស់​កញ្ញា អូន​នី​ន ។​

2.​នាំទៅ​ទិញ​អីវ៉ាន់​

​នី​តា ប្រាប់ទៀតថា ដោយសារតែ​ឆ្នាំនេះ​ថ្ងៃបុណ្យ​ណូអែល គឺ​ចំ​ថ្ងៃអាទិត្យ ដូចនេះ​ប្រសិនបើ​នាំ​នាង​ដើរ​ផ្សារ​ជា​រឿង​ល្អ​បំផុត​។ ស្រីៗ​ចូលចិត្ត​បំផុត​ការដើរ​ផ្សារ ជាពិសេស​ដើរ​ជាមួយ​អ្នក​ដែល​នាង​ស្រឡាញ់​គឺ​ពិតជា​រ៉ូ​មែន​ទិ​ក​បំផុត ហើយ​របស់​ដែល​ម្ចាស់​ចិត្ត​នាង​ទិញ​ឱ្យ គឺ​ប្រៀបដូចជា​របស់​បញ្ចាំចិត្ត​រវាង​អ្នក​ទាំងពីរ ដែល​នាង​នឹង​ថែរក្សា​របស់​នោះ​ជា​រៀងរហូត​។​

3. ទិញ​ច​ញ្ជៀ​ន​

​ណូ​រ៉ា នៅ​ឆ្នាំនេះ​សំរាប់​បុណ្យ​ណូអែល​លោក​ចង់​ទិញ​ចិ​ញ្ជៀ​ន​មួយ​វង់​ជូន​គូរ​ស្នេ​ហ៏ ព្រោះថា​ច​ញ្ជៀ​ន​គឺ​វា​មាន​អត្ថន័យ​ខ្លាំងណាស់ មិន​ថា​សំរាប់​គូសង្សារ​ឫ ប្តី​ប្រពន្ធ​ទេ គឺ​វា​តំណាង​ជា​ភស្តុតាង​មួយ​បញ្ជាក់ថា​គូរ​ស្នេ​ហ៏​របស់ខ្ញុំ​នាង​មាន​ម្ចាស់​ហើយ ហើយ​ឆ្លៀត​ពេលនោះ​ខ្ញុំ​នឹង​សុំ​នាង​រៀបការ ។

4.​ខ្សែដៃ ឬ​ខ្សែក​

អូន​ហ៊ួ បាន​លើកឡើងថា ស្រីៗ​ដែល​រៀន​នៅ​សាកលវិទ្យាល័យ ខុសពី​ស្រីៗ​ដែល​រៀន​នៅ​វិទ្យាល័យ ចង់បាន​តុក្កតា​ធំៗ ព្រោះ​ធម្មតា​ឡើងមក​រៀន​ដល់​សាកលវិទ្យាល័យ​ហើយ អារម្មណ៍​មិន​ដូច​ពី​ក្មេង​ទៀត​ទេ​។ របស់​ដែល​នាង​ចង់បាន​បំផុត គឺ​ខ្សែក ឬ​ខ្សែដៃ​នេះហើយ ដែល​បង្ហាញ​ពី​ស្នេហា ដ៏​ផ្អែមល្ហែម និង​ការចេះ​យកចិត្ត​ស្រីៗ​ពី​បុរស​ផងដែរ​។

5. ទិញ​ទូរស័ព្ទ​

​ទីណា ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​មួយ​បាន​លើកឡើងថា នៅ​ថ្ងៃបុណ្យ​អែល​នេះ​លោក​ចង់​ទិញ​ទូរស័ព្ទ iphone ជូន​គូរ​ស្នេ​ហ៏​របស់គាត់​ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​គ្នា ម្យ៉ាងវិញទៀត ទូរស័ព្ទ​នេះ​គឺមាន​ការពេញនិយម​យ៉ាង​ខ្លាំង​ហើយ​អ្នកណាៗ​ក៏​ចង់បាន​វា​ដែរ​ហើយ​ខ្ញុំ​សង្ឃឹមថា នាង​ស្រឡាញ់​ពេញចិត្ត​ខ្លាំង ។

សុខភាព/បុរស/ស្ត្រី