• Default ខាងលើក្រោមមេនុយ

រូបមន្ត​រក្សា​ចំណងស្នេហា ឲ្យ​មាន​សុភមង្គល​យូរអង្វែង

2 ខែ កន្លងទៅ ណូ​រ៉ា

​មនុស្ស​គ្រប់រូប​នៅលើ​លោក​យើង​នេះ​ម្នាក់ៗ​តែងតែ​ចង់​ឲ្យ​ស្ន​ហា​របស់ខ្លួន​មាន​សុភមង្គល​ជីវិត​យូរអង្វែង ដោយ​គ្មាន​ដែន​កំណត់ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ឲ្យ​ស្នេហា​ឋិតថេរ​ដែលមាន​សុភមង្គល​នោះ អ្នក​ត្រូវតែមាន​ស្នេហា​ពិត ត្រូវ​ចេះ​យល់ចិត្ត​គ្នា​ទៅវិញទៅមក​និង​ត្រៀមខ្លួន​ចំណាយពេល​វេលា​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ដែល​អាចជួយ​ឲ្យ​អ្នក មាន​សុវត្ថិភាព​ក្នុង​រឿង​ចំណងស្នេហា​

១.​ស្វែងរក​ដៃ​គួ

​អ្នក​អាច​សួរ​មិត្ត​ភ័ក្តិ​របស់​អ្នក​ឲ្យ​ពួកគេ​ណែ​នាំទៅ​មនុស្ស​ដែល​អ្នក​ចាប់​អារ​ម្ម​ណ៏​ស្រឡាញ់​ពេញចិត្ត ហើយ​ប្រសិនបើ​អ្នក​គិតថា សួរ​មិត្ត​ភ័ក្តិ​អ្នក​វា​ចម្លែក​និង​គួរ​ឲ្យ​ខ្មាស់អៀន​នោះ អ្នក​អាច​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ ឫ​អ៊ី​ន​ធី​ណេ​ត ក៏បាន​ដើម្បី​ជួយ​អ្នក​ប៉ុន្តែ​អ្នក​មិនចាំបាច់​បង្ហាញ​លេខ​ទូរស័ព្ទ ឫ​ក៏ អាសយដ្ឋាន​នៅលើ​ទំព័រ​ព័ត៌មាន​របស់​អ្នក​នោះឡើយ ។​

២. គួរ​ជ្រើសរើស​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ

​ដើម្បី​ទំនាក់ទំនង​ឲ្យ​ស្នេហា​មាន​សុភមង្គល​យូរអង្វែង ដំបូង​អ្នកមាន​ភាពជឿជាក់ ការទុកចិត្ត ការស្រឡាញ់ និង​ការយកចិត្តទុកដាក់រ​វាង​គ្នា​និង​គ្នា ហើយ​អ្នក​គួរ​ចង់ចាំ​ថា ភាព​ទាក់ទាញ​មិនមែនជា​ស្នេហា​ពិត​នោះទេ ។ បើ​អ្នកមាន​ភាពជឿជាក់​លើ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ហើយ​គេ​ជឿជាក់​លើ​អ្នក​វិញ​នោះ អ្នក​នឹងមាន​សេចក្តីសុខ ក្នុង​ចិត្ត​និង​មាន​ទំនាក់ទំនង​បានយូរ​អង្វែង​ដោយមាន​សុភមង្គល​បំផុត ។

៣.​ត្រូវមាន​ភាពស្មោះត្រង់

​អ្នក​គួរតែមាន​ភាពស្មោះត្រង់ មាន​ភាពក្លាហាន​ច្បាស់លាស់​ពិតប្រាកដ​នៅក្នុង​ខ្លួន​អ្នក និង​ហ៊ាន​ប្រាប់​នូវ​អ្វីៗ គ្រប់យ៉ាង​ដល់ដៃ​គូរ​បស់​អ្នក​ពី​អតីតកាល​ដើម្បី​ឲ្យ​គេ​ដឹង បើទោះបីជា​វា​ប៉ះពាល់​ដល់​ទំនាក់ទំនង​ថ្មី​របស់​អ្នក​បន្តិចបន្តួច​ក៏ដោយ អ្នក​គួរតែ​ហ៊ាន​និយាយ​ការពិត ព្រោះ​ការបង្កើត​ទំនាក់ទំនង​ថ្មី​ឡើង ដោយ "​ការ​កុហក​”​គឺ​ប្រាកដ​ណាស់​ថា មិនដែល​ទទួលបាន​ភា​ព​ជោគជ័យ​ក្នុង​ជីវិត​នោះទេ ។

៤.​ត្រូវមាន​ចរិត​ជា​ភាពចាស់ទុំ

​បើទោះបីជា​អ្នក​មិន​ចូលចិត្ត​នូវ​ទម្លាប់​ដៃគូ​របស់​អ្នក ក៏ដោយ​អ្នក​គួរតែ​ប្រាប់​ទៅ​គេ​ដោយ​ពាក្យសម្តី ផ្អែម ល្ហែម បំផុត ដោយ​បង្ហាញ​កាយវិការ​របស់​អ្នក​ពី​ភាពជា​ចាស់ទុំ​ក្នុង​ទំនាក់ទំនង​របស់​អ្នកជា​មួយ​គេ​នោះ ប្រាកដជា​គេ​កែ​នូវ​ទម្លាប់​នោះបាន​យ៉ាង​ប្រាកដ ។

៥.​កុំ​មាន​ភាព​ល្ងង់​ពេក

​ប្រសិនបើ​អ្នក​មា​នូវ​បញ្ហា​អ្វីមួយ​អ្នក​គួរ​ដោះស្រាយ​វា​ដោយនិយាយ​ពាក្យ​គួរសម​មិនត្រូវ​ច្រងេងច្រងាង ច្រឡោតខឹង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​បង្ក​ជា​បញ្ហា​នោះទេ គឺ​រឹង​តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​កាន់តែខ្លាំង​ឡើង​ពុំខាន ។

៦.​ត្រូវ​បង្ហាញ​ក្តី​ស្រលាញ់

​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​គេ អ្នក​គួរ​ជ្រើសរើស​ថ្ងៃ​ណា​ទំនេ​មួយ​ក្នុង​មួ​យស​ប្តា​ហ៏​ក្នុង​ការផ្តល់​ការគាំទ្រ​ដល់ដៃ​គូរ​របស់​អ្នក និង​ផ្តល់​ក្តី​ស្រឡាញ់​ដល់​នាង ឫ​គាត់​ដែល​រំពឹង​ពី​អ្នកនោះ ។ ជាពិសេស កុំ​ធ្វើ​ឲ្យ​ដៃគូរ​របស់​អ្នក​អស់សង្ឃឹម​ឲ្យ​សោះ បើ​ពុំ​នោះទេ​ស្នេហា​របស់​អ្នកនឹង​គ្មាន​សុភមង្គល​អង្វែង​ឡើយ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2