
សំណួរៈ ឆ្នាំនេះនាងខ្ញុំមានអាយុ ២៥ ឆ្នាំហើយ ។ នាងខ្ញុំស្រឡាញ់បុរសម្នាក់ជិត ៤ ឆ្នាំមកហើយ ។ យើងទាំងពីរនាក់ធ្លាប់រៀនជាមួយគ្នាតាំងពីនៅមធ្យមសិក្សាម្ល៉េះ ហើយមកទីក្រុងភ្នំពេញរួមបន្តការសិក្សានៅមហាវិទ្យាល័យ ។ មនោសញ្ចេតនាមិត្តភ័ក្តិយើងខ្ញុំនៅតែល្អ និង ថ្លៃថ្នូររហូត ។ គេជាគំរូបុរសម្នាក់គួរជាទីពេញចិត្តដល់នារីគ្រប់រូប ។
គេស្រស់សង្ហា ខ្ពស់ស្រឡះពេញលក្ខណៈបុរស ជាពិសេសគឺគេឆ្លាតវៃ និង រៀនពូកែទៀតផង។ ឯនាងខ្ញុំវិញក៏មិនចាញ់គាត់ដែរ ពិនិត្យមើលនូវគ្រប់វិស័យគិតទាំងសម្រស់ផងដែរ ។ជាដំបូងយើងរាប់អានគ្នាជាមិត្តភ័ក្តិ។ នៅជុំវិញយើងទាំងពីរពេលណាក៏មានមនុស្សចង់ជ្រៀតជ្រែកចូល ។ គេនិយាយថា យើងទាំងពីរសមគ្នាឥតទាស់។ ក្រោយពីស្និទ្ធស្នាលគ្នាមួយរយៈឥឡូវនេះនាងខ្ញុំស្រឡាញ់គាត់ណាស់ ស្រឡាញ់ជាងរូបនាងខ្ញុំទៅទៀត ។ អញ្ចឹងហើយគេបែជាស្រឡាញ់ខ្លួនគេជាងនាងខ្ញុំ។ក៏ប៉ុន្តែគេពិតជាប៉ិនប្រសប់។
នៅចំពោះអ្នកផងទាំងពួង គេតែងថែទាំនាងខ្ញុំ យកចិត្តទុកដាក់រហូតដល់នរណាក៏ច្រណែនដែរ ។ ប៉ុន្តែនៅពេលមានតែពីរនាក់ គេលែងមានអាកប្បកិរិយាទន់ភ្លន់ គ្មានមនោសញ្ចេតនាផ្អែមល្ហែមទៀតឡើយ ។ ឥឡូវនេះទើបនាងខ្ញុំដឹងថា ហេតុអ្វីគេប្រព្រឹត្តដូច្នេះ ពីព្រោះគេចង់បង្ហាញឱ្យមនុស្សគ្រប់រូបឃើញថា គេស្រឡាញ់នាងខ្ញុំដល់កម្រិតណា ។
ខ្ញុំដឹងថាគាត់ជាមនុស្សអត្តទត្ថបុគ្គល ប៉ុន្តែនាងខ្ញុំស្រឡាញ់គេរហូតដល់ចង់ឆ្កួត ។ នៅពេលគេប្រព្រឹត្តអាក្រក់ដល់នាងខ្ញុំ នាងខ្ញុំឈឺចាប់ចង់តែបែកគ្នាឱ្យស្រឡះ ។ ប៉ុន្តែក្រោយមកជួបមិត្តភ័ក្ត ពួកគេបានជួយលួងលោមផ្តល់កម្លាំងចិត្តពន្យល់ខ្ញុំ ធ្វើឱ្យនាងខ្ញុំរំជើបរំជួលទន់ចិត្តវិញ ។
នាងខ្ញុំត្រូវធ្វើដូចម្តេចទៅ មានវិធីណាធ្វើឱ្យគេស្រឡាញ់នាងខ្ញុំជាប់រហូតដែរឬទេ? ហេតុអ្វីគេបែរជាដាច់ចិត្តជាមួយនាងខ្ញុំដល់ថ្នាក់នេះ? ធាតុពិតគេជាមនុស្សល្អដែរឬទេ ?
ចម្លើយៈ នាង និង គេសុទ្ធតែជាមនុស្សយល់ដឹងជ្រៅជ្រះ ។ នាងរស់នៅដោយវិចារណញ្ញាណច្រើនជាង ម្ល៉ោះហើយទើបនាងវិភាគ និងយល់ដឹងបាននូវអ្វីទាំងអស់ដែលបានកើតឡើងនៅជុំវិញខ្លួននាង ។នាងក៏យល់ដែរថា គេស្រឡាញ់នាង។ ប៉ុន្តែចំពោះនាងវិញ គឺមានការឈ្លក់វង្វេងយ៉ាងខ្លាំងក្លារហូតដល់នាងដឹងបាននូវអ្វីខុសអ្វីត្រូវ ប៉ុន្តែនៅតែមិនអាចសម្រេចបាន ។ នាងយល់ដឹងច្បាស់ថា បើសិនជាយកគ្នា នាងពិតជាត្រូវខាតបង់ ។ ទោះបីដូច្នេះក៏ដោយ នាងនៅតែទទួលយភស្តុតាង គឺនាង និង គេ បានផ្សារភ្ជាប់គ្នាអស់កាល ៤ឆ្នាំ ។ គេជាប្រភេទគំរូមនុស្សអត្តទត្ថបុគ្គល ។
គំរូមនុស្សនេះ បើសិនជាមានគ្រួសារនោះ ភរិយាត្រូវតែទទួលការខាតបង់ ។ ហើយនាងទៀត នាងរស់នៅដោយការឈ្លក់វង្វេង ម្ល៉ោះហើយវាងាយយល់បំផុត គឺនាងនឹងទទួលយកគេមនុស្សមានមន្តស្នេហ៍បំផុត ។ ប៉ុន្តែត្រូវមើលទៅថ្ងៃក្រោយ នៅពេលអ្នកទាំងពីរមានកូន ពួកវានឹងឃើញទំនាក់ទំនងក្លែងក្លាយរបស់ឪពុកម្តាយ តើពួកវានឹងយល់យ៉ាងណា? សង្ឃឹមថា នាងត្រូវខិតខំសង្កត់នូវអារម្មណ៍ដ៏ជ្រួលច្របល់នោះឱ្យបានសិន ។ យើងដឹងថា បញ្ហានេះពិបាកណាស់ ។ ជាធម្មតានារីដូចជារូបនាងឧស្សាហ៍ស៊ូទ្រាំខាតបង់យ៉ាងច្រើនក្នុងសេចក្តីស្នេហា ។ ពីព្រោះធាតុពិតនាងខ្សោយ និង ល្ងិតល្ងង់ណាស់ ទោះបីសម្បកខាងក្រៅរបស់នាងបញ្ជាក់ឱ្យឃើញនូវប្រការផ្ទុយវិញទាំងស្រុងក៏ដោយ ។ ត្រូវក្លាហាន និង រឹងប៉ឹងឡើង ៕