• Default ខាងលើក្រោមមេនុយ

ផ្ទៃមុខ​ស្អាត​មិនបាច់​ប្រើ​ឡេ​

4 ខែ កន្លងទៅ ណូ​រ៉ា

ប្រសិនបើ​ឃើញថា ស្បែក​មុខ​ខ្លួនឯង​មិនសូវ​រលោង​ស្អាត​នោះ យើង​ណែនាំ​ពី​ឡេ​ធម្មជាតិ​ម្យ៉ាង​ឲ្យ​អ្នក​បាន​សាកល្បង និង​ធានាថា​ក្រោយពេល​ប្រើ​វា​ហើយ​នឹងមាន​អារម្មណ៍​ចម្លែក​សម្រាប់​ស្បែក​មុខ​ខ្លួនឯង​មិន​ខាន​។

ឡេ​ធម្មជាតិ​ដែល​លើក​មក​ណែនាំ​នោះ គឺ​យក​មើម​ការ៉ុត​លាង​ទឹក​ឲ្យ​ស្អាត រួច​ស្ងោរ​វា​ឲ្យ​ឆ្អិន ហើយ​ទុក​ឲ្យ​ត្រជាក់​។ បន្ទាប់មក​យក​វា​ទៅ​កិន​ឲ្យ​ម៉ដ្ឋ​ហើយ​យកមក​លាប​នៅលើ​ផ្ទៃមុខ​ឲ្យ​បាន​សព្វ លើកលែងតែ​រង្វង់​ភ្នែក មាត់​។​

រូបមន្ត​នេះ​ណែនាំ​ឲ្យ​ធ្វើ​ក្នុង​មួយ​សប្តាហ៍ ដោយ​ក្នុង​មួយថ្ងៃ ២-៣​ដងនោះ​នឹង​ទទួលបាន​ផល​គួរ​ឲ្យ​ពេញចិត្ត​មិន​ខាន​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2