• Flexa
  • Default ខាងលើក្រោមមេនុយ

គូរ​ស្នេហ៍​ដែល​ចូលចិត្ត​យក​រឿង​ឈ្លោះប្រកែក​គ្នា ផុស​ក្នុង​Facebook អាច​នឹង​ជួប​រឿង​មួយចំនួន​ដែល​អ្នក​មិនដែល​នឹកស្មាន​ដល់

6 ខែ កន្លងទៅ ណូ​រ៉ា

​តើ​អ្នក និង​ដៃគូ​កំពុងតែ​បញ្ហា​ទំនាក់ទំនង​ស្នេហា​ក្នុង​បណ្តាញ​អ៊ីនធឺណិត ដើម្បី​ឲ្យ​មានការ​ចាប់អារម្មណ៍​ដែរ​ទេ​? តើ​អ្នក​ឧស្សាហ៍ Post អំពី​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន​ញឹកញាប់ និង​ថ្មីៗ​លើ Instagram និង Facebook ដែរ​ទេ​? ដូច្នេះ ឱកាស​នៃ​ការ​មាន​ទំនាក់ទំនង​ស្នេហា​ក្លែងក្លាយ ទំនង​ជាមាន​ច្រើន​ហើយ​។ តាម​ការស្រាវជ្រាវ​បង្ហាញថា គូស្នេហ៍​ល្អៗ ទំនងជា​មិនសូវ​ចំណាយពេល​ច្រើន លើ​បណ្តាញ​អ៊ីនធឺណិត​ទេ ប៉ុន្តែ​ពួកគេ​ចំណាយពេល​នៅ​ជាមួយគ្នា​ខាងក្រៅ​ច្រើនជាង​។ ខាងក្រោម​នេះ គឺជា​ហេតុផល​មួយចំនួន ដែល​គូស្នេហ៍​សប្បាយចិត្ត​ពិតប្រាកដ​តែង​ជ្រើសរើស យក​ជីវិត​ស្នេហ៍​ដោយ​គ្មាន​អ៊ីនធឺណិត ជាពិសេស​បណ្តាញ​សង្គម​។​

​ពួកគេ​ចូលចិត្ត​រស់នៅក្នុង​ជីវិត​ពិត ជាជាង​ថតរូប Selfies ឬ​សរសេរ Status

​នៅពេល​មនុស្ស​ពីរ​នាក់​សប្បាយ​ចិត្តនឹង​គ្នា ពិត​ប្រាកដជា​ពួកគេ​នឹង​ចំណាយពេល​នៅ​ជាមួយគ្នា ក្នុង​ពិភព​ពិតៗ​កាន់តែច្រើន ហើយក៏​មិន​រវល់​នឹង​ការ Post រូបភាព និង​សរសេរ Status ដ៏​វែង​អន្លាយ នាំ​តែ​ខាត​ពេល​ឥតប្រយោជន៍​ដែរ​។​

​មិនមាន​ចំណេញ​អ្វី ក្រៅពី​និយាយ​ពិភាក្សាគ្នា អំពី​បញ្ហា​ខ្លួនឯង លើ​អ៊ីនធឺណិត​ឡើយ​។ អ្នក​ដែលមាន​ទំនាក់ទំនង​ស្នេហារ​ពិតប្រាកដ គឺ​ដឹង​ច្បាស់​អំពី​ការពិត នៃ​ការផ្សាយ​ផ្ទាល់​អំពី​បញ្ហា​ទំនាក់ទំនង​ពួកគេ ហើយ​វា​ក៏​មិនមាន​អ្វី​អាច​ដោះស្រាយបាន ក្រៅពី​ឲ្យ​អ្នក​មើលឃើញ​សើចចំអក​ប៉ុណ្ណោះ​។​

​ពួកគេ​មិន​ត្រូវការ Like និង Follower ដើម្បី​មាន​អារម្មណ៍​សប្បាយចិត្ត​ទេ​

​គូស្នេហ៍​ដែល​ស្រឡាញ់គ្នា​ពិតប្រាកដ មិនដែល​ទាមទារ​ការ Like ពី​អ្នកដទៃ​ឡើយ​។ ជីវិត​របស់​ពួកគេ មិនត្រូវ​ការ​មាន​ភាព​វិលវល់ ដោយ​មិនអាច​គ្រប់គ្រង​បាន រហូតដល់​មាន​អារម្មណ៍​ច្រណែនឈ្នានីស​ឡើយ​។ ពួកគេ​គ្រាន់តែ​ដឹងថា ពួកគេ​សប្បាយចិត្ត​ពេល​នៅ​ជាមួយគ្នា ហើយក៏​ជា​អ្វីដែល​ពួកគេ​ត្រូវការ​ដែរ​។ ណាមួយ​ការដែល​ទទួលបាន​ចំនួន Like ច្រើន​មិនមែន​មានន័យថា ទំនាក់ទំនង​ស្នេហា​ពួកគេ​កាន់តែ​រឹងមាំ​ឡើយ​។​

​ពួកគេ​គ្មាន​អ្វីដែល​បញ្ជាក់ប្រាប់​ពិភពលោក​ឲ្យ​ដឹង​ឡើយ​

​នៅពេល​មនុស្ស​ពីរ​នាក់​សប្បាយចិត្ត​ជាមួយ​គ្នា ពួក​កេ​មិនគួរណា​ស្វែងរក​អំណះអំណាង​ពី​សាធារណជន ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ​ដាក់គ្នា​ឡើយ​។ ពួកគេ​មាន​គ្នា​រួច ហើយក៏​ជា​អ្វីដែល​ពួកគេ​ត្រូវការ​ដែរ​។ ពួកគេ​នៅ​ជាមួយគ្នា ដោយសារតែ​ពួកគេ​ស្រឡាញ់គ្នា ហើយក៏​ត្រូវ​ការចំណាយ​ពេលវេលា​នៅ​ជាមួយគ្នា ឲ្យ​កាន់តែច្រើន​ដែរ​។ ដូច្នេះ​ពួកគេ​ពិតជា​មិនមាន​អ្វី​ត្រូវ​បញ្ជាក់ ឲ្យ​ពិភព​ខាងក្រៅ​ដឹងថា ពួកគេ​ស្រឡាញ់គ្នា​ពិតប្រាកដ​ឡើយ​។​

​ពួកគេ​មិន​ប្រៀបធៀប​ស្នេហា​របស់ខ្លួន​ជាមួយ​អ្នកដទៃ​

​អ្វីដែល​សំខាន់បំផុត​នោះ​គឺថា ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​សប្បាយចិត្ត​ពិតប្រាកដ គឺ​មិនមាន​ការរំខាន​អំពី​ស្នេហា​របស់​អ្នកដទៃ ចំពោះ​ពួកគេ​ឡើយ​។ ពួកគេ​ក៏​មិនចាំបាច់​ប្រៀបធៀប​ខ្លួនឯង ជាមួយ​គូស្នេហ៍​ផ្សេងទៀត ដើម្បី​ប្រកួតប្រជែង​គ្នា​ដែរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2