• Flexa

បណ្ឌិត​ផ្នែក​ចិត្តសាស្ត្រ​លោក Andrew Clerk បាន​បង្កើត​នូវ​រូបមន្ត​ថ្មី​ដើម្បី​វាយតម្លៃ រូបរាង​ខាងក្រៅ​បញ្ជាក់​ពី​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​

6 ខែ កន្លងទៅ ដានីន

​ជាការ​ពិតណាស់ថា យើង​មិនអាច​មើល​មនុស្ស​ដោយ​គ្រាន់តែ​ឃើញ​សម្បក​ក្រៅ​តែ​ម្យ៉ាង​ហើយ​អាច​វាយតម្លៃ​ទៅ​ថា​បុគ្គល​នោះ​ជាមាន​អត្តចរិត ឫ​ក៏​ឥរិយាបថ​យ៉ាងណា​ឲ្យ​ច្បាស់​នោះឡើយ ។ ប៉ុន្តែ​បើ​យោងតាម​ការសិក្សា​របស់ បណ្ឌិត​ផ្នែក​ចិត្តសាស្ត្រ​លោក Andrew Clerk បានធ្វើការ​សាកល្បង​វាយតម្លៃ​ទៅលើ​មនុស្ស​ស្រី ប្រមាណ​ជាង ១០០០​នាក់​កាលពីពេល​កន្លងទៅនេះ​ដោយ​សង្កេតឃើញថា គាត់​អាច​សង្កេត​វាយតម្លៃ​ត្រូវ​រហូតដល់​ទៅ ៧៥​ភាគរយ​ឯណោះ ហើយ​លោក​បាន​បង្កើត​នូវ​រូបមន្ត​ដើម្បី​ងាយស្រួល​ក្នុងការ​វាយតម្លៃ​ដូចខាងក្រោម​នេះ​៖

១. ស្ត្រី​មាន​បបូរមាត់​ក្រោម​ក្រាស់ ហើយ​ខាងលើ​ស្តើង​

​យោងតាម​ការសិក្សា​រប​ស់ទស្ស​នាវ​ដ្តី​វិ​ជ្ជ​សាស្ត្រ និង​ផ្លូវភេទ​កាលពី​ឆ្នាំ ២០១១ បាន​ឲ្យ​ដឹងថា រាងរៅ​បបូរមាត់​របស់​ស្ត្រី​អាច​បង្ហាញ​ពី សមត្ថភាព​ឈានដល់​ចំណុចកំពូល​។ អ្នកជំនាញ​បាន​វិភាគ​លទ្ធផល​ការវាស់ស្ទង់ តាម​អ៊ី​ន​ធឺ​ណែ​ត​ពី​រាងរៅ​បបូរមាត់​របស់​ស្ត្រី​ចំនួន ២៥៨​នាក់ ដែល​បញ្ជាក់​ពី​សមត្ថភាព​ផ្លូវភេទ​។ តាម​លទ្ធផល​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែលមាន​បបូរមាត់​ក្រោម​ក្រាស់ ហើយ​បបូរមាត់​ខាងលើ​ស្តើង អាច​បញ្ជាក់ថា ចូលចិត្ត​ការរួម​ភេទ​ដល់​ចំណុចកំពូល​។​

២. ដើមទ្រូង​តូច​

​តាម​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​វៀតណាម និង​អូស្ត្រាលី​បាន​រកឃើញថា ស្ត្រី​មាន​ដើមទ្រូង​ធំ​ងាយ​ជួបនឹង​ប្រតិកម្ម ២៤​ភាគរយ ទាប​ជាង​ស្ត្រី​មាន​ដើមទ្រូង​តូច​។ អ្នកជំនាញ​ខាង​ផ្លូវភេទ​លោក រ៉ា​ឆែ​ល រ៉ូ​ស បាន​និយាយថា​៖ ស្ត្រី​ដែលមាន​ដើមទ្រូង​ធំ មាន​ជាលិកា​សរីរាង្គ​ច្រើន​សុទ្ធតែជា​ជាលិកា​ខ្លាញ់ ដែល​ងាយ​នឹង​ប្រតិកម្ម​បំផុត ចំណែកឯ​ស្ត្រី​មាន​ដើមទ្រូង​តូច ងាយស្រួល​ឈានទៅដល់​ការ​រំញោច​ក្នុងពេល​ថើប ស្ទាបអង្អែល ពីព្រោះ​គ្មាន​ស្រទាប់​ខ្លាញ់​។​

៣. ស្ត្រី​មាន​ម្រាម​ចង្អុល​ខ្លី​ជាង​ម្រាមដៃ​នាង​

​បណ្ឌិត​ផ្នែក​ចិត្តសាស្ត្រ​លោក Andrew Clerk បាន​អះអាងថា សមាមាត្រ​រវាង​ម្រាមដៃ​ចង្អុល និង​ម្រាមដៃ​នាង អាច​បង្ហាញ​ពី​ឥរិយាបថ​ផ្លូវភេទ​របស់​ស្ត្រី​បាន​។ ស្ត្រី​មាន​ម្រាម​ចង្អុល​ខ្លី​ជាង​ម្រាមដៃ​នាង គឺ​ចូល​ចិត្តការ​រួមភេទ​ច្រើន​។ សមាមាត្រ​ប្រវែង​រវាង​ម្រាមដៃ​អាច​ឲ្យ​យើង​ដឹង​ពី​ទំនាក់ទំនង រវាង​កម្រិត​អរ​ម៉ូ​ន​ភេទ​របស់​បុរស និង​កម្រិត​អរ​ម៉ូ​ន​ភេទ​របស់​ស្ត្រី​នៅក្នុង​ស្បូន​។ កម្រិត​នៃ​អរ​ម៉ូ​ន​ភេទ​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​មនុស្ស ដូចជា​ឥរិយាបថ​ផ្លូវភេទ ឬ​សមត្ថភាព​ផ្លូវភេទ​។ ស្ត្រី​មាន​ម្រាមដៃ​នាង​វែង​ជាង​ម្រាមដៃ​ចង្អុល​មានន័យថា ស្ត្រី​នោះ​មាន​អរ​ម៉ូ​ន​ភេទ​ញី​ច្រើន និង​មាន​ចំណង់​ផ្លូវ​ច្រើន​ផងដែរ​។​

៤. ស្ត្រី​រាង​ស្លី​ម​

​ស្ត្រី​មាន​រាង​ស្លី​ម​ត្រូវបាន​គេ​គិតថា មាន​ភាព​ទាក់ទាញ​។ ប្រព័ន្ធ​សរសៃឈាម​ឆ្មា​ត្រសុំត្រសាយ ច្រើន​ធ្វើ​ឲ្យ​កម្រិត​អរ​ម៉ូ​ន​ភេទ​កាន់តែច្រើន ហើយ​ចំណង់​ផ្លូវភេទ​កាន់តែខ្លាំង​ឡើងៗ​។ សញ្ញា​ទាំងអស់នេះ​មិន​ត្រឹមត្រូវ ១០០​ភាគរយ​នោះទេ ប៉ុន្តែ​អាច​ផ្តល់នូវ​ការយល់ឃើញ​ពី​ភាពខ្លាំង និង​ភាព​ខ្សោយ​នៃ​ការសម្រេច​ផ្លូវភេទ​។​

៤. ស្ត្រី​មាន​បបូរមាត់​ក្រោម​ក្រាស់ ហើយ​ខាងលើ​ស្តើង​

​យោងតាម​ការសិក្សា​រប​ស់ទស្ស​នាវ​ដ្តី​វិ​ជ្ជ​សាស្ត្រ និង​ផ្លូវភេទ​កាលពី​ឆ្នាំ ២០១១ បាន​ឲ្យ​ដឹងថា រាងរៅ​បបូរមាត់​របស់​ស្ត្រី​អាច​បង្ហាញ​ពី សមត្ថភាព​ឈានដល់​ចំណុចកំពូល​។ អ្នកជំនាញ​បាន​វិភាគ​លទ្ធផល​ការវាស់ស្ទង់ តាម​អ៊ី​ន​ធឺ​ណែ​ត​ពី​រាងរៅ​បបូរមាត់​របស់​ស្ត្រី​ចំនួន ២៥៨​នាក់ ដែល​បញ្ជាក់​ពី​សមត្ថភាព​ផ្លូវភេទ​។ តាម​លទ្ធផល​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែលមាន​បបូរមាត់​ក្រោម​ក្រាស់ ហើយ​បបូរមាត់​ខាងលើ​ស្តើង អាច​បញ្ជាក់ថា ចូលចិត្ត​ការរួម​ភេទ​ដល់​ចំណុចកំពូល​។​

សុខភាព/បុរស/ស្ត្រី