• Flexa
  • Default ខាងលើក្រោមមេនុយ

ជីវិត​អា​ពា​ហ៏​ពិ​ពា​ហ៏ និង​ច្បាប់ ដែល​កើតមាន​ឡើងជា​ញឹកញាប់​ក្នុងសង្គម​

9 ខែ កន្លងទៅ សុមេធា

​សំណួរ​៖ ប្តី​ប្រពន្ធ​មួយគូរ​បាន​រៀបការ​ជាមួយគ្នា​យូរ​ឆ្នាំ​ហើយ តែ​មិន​ចុះកិច្ចសន្យា​អា​ពា​ហ៏​ពិ​ពា​ហ៏​នៅ​ចំពោះមុខ​ច្បាប់ ប្តី​ឫ​ប្រពន្ធ​ទៅ​មាន​ដៃគូរ ថ្មី​អាច​ប្តឹង​បានទេ ?

​ចម្លើយ ការពិត​ការរៀប​ការ​តាម​ប្រពៃណី​មិនមែនជា​ប្តី​ប្រពន្ធ​ស្របច្បាប់​ទេ ទោះ​ការរៀបចំ​កម្មវិធី​នោះ​១​លាន​តុ​ចំណាយ​អស់​មួយ​លាន​ដុល្លារ​ក៏ដោយ ។ ផ្ទុយទៅវិញ ចេក​មួយ​ស្និត​ក៏ដោយ​ឲ្យ​តែ​ទៅ​ចុះកិច្ចសន្យា​អា​ពា​ហ៏​ពិ​ពា​ហ៏​នៅ​ចំពោះមុខ​មន្ត្រី​អត្រានុកូលដ្ឋាន​ក៏​ស្របច្បាប់​ដែរ ។ តែបើ​មិន​តាម​គតិយុត្តិ​បែបនេះ​ទេ បើ​មាន​ភាគី​ណាមួយ​ទៅ​មាន​ដៃគូ​ថ្មី និយាយ​រួម​ទៅ​មាន​ប្តី ឫ​ប្រពន្ធ​ថ្មី ភាគី​ដែល​មិន​ព្រម​មាន​សិទ្ធិ​ប្តឹង​ត្រឹមតែ​ទាមទារ​អាហារកិច្ច​ឲ្យ​កូន​បាន ប៉ុន្តែ​ប្រសិនបើ​មានទ្រព្យ​សម្បត្តិ​នឹងត្រូវ​ចែកទ្រព្យ​គ្នា​តាមបែប​ក្រុមហ៊ុន​តែប៉ុណ្ណោះ មិនអាច​ប្តឹង​គេ​មិន​ឲ្យ​រៀបការ​បានទេ ។ អ្នកខ្លះ​ដឹក​ដៃ​កូន​ទៅ​រោងការ វិធី​នេះ​គ្រាន់តែ​ជា​វិធី​បំបាក់​មុខមាត់​កិត្តិយស​ភាគី​ម្ខាង​ទៀត​តែប៉ុណ្ណោះ ។

​សំណួរ ៖ បើ​ភាគី​ប្រុស​សន្យា នឹង​យកគ្នា​ជា​ប្តី ប្រពន្ធ​តែ​ក្រោយមក​មិនអាច​ធ្វើបាន​តាម​ពាក្យសន្យា តើ​គេ​អាច​ប្តឹង​បានទេ បើ​ពុំទាន់​បាន​ខ្លួន​គ្នា​នៅឡើយ ?

​ការព្រមព្រៀង​រួមរស់​ជាមួយគ្នា​ជា​ប្តី ប្រពន្ធ​គឺ​មិនត្រូវ​កើតឡើង​ដោយ​ការបង្ខំ​ទេ គឺត្រូវធ្វើ​ឡើង​ដោយ​ការព្រមព្រៀង ។ មនុស្ស​មិនមែន​គោ ឫ​ជ្រូក​ចេះតែ​ចាប់​ដាក់​នោះទេ ។ ចិត្ត​មនុស្ស​មានការ​ផ្លាស់ប្តូរ ជួនកាល​អ្វីដែល​សន្យា​មិនត្រូវ​បាន​ភាគី​ណាមួយ​ធ្វើតាម​ឡើង​ពិសេស​ក្នុង​ល្បែង​ស្នេហា​នេះ​តែម្តង ដែល​ច្រើនតែ​ភាគី​ខាង​ស្រី​យំ​មិន​ចេញ​ទឹកភ្នែក ហើយ​មាន​វិប្បដិសារី​អស់​មួយជីវិត ។ មាន​សុភាព​សិត​បារាំង​មួយ​បាន​ពោលថា "​ស្នេហា​ហាក់ដូចជា​ការធ្វើ​ដំណើរ​ឡើងទៅ​លើ​កំពូលភ្នំ បើ​គេ​ទៅដល់​ហើយ គេ​ចង់តែ​ចុះមក​ក្រោម​វិញ​ភ្លាមៗ ពីព្រោះ​កន្លែង​នោះ​គ្មានអ្វី​ស្នាក់នៅ ។ ក្នុងករណី​សំណួរ​នេះ ភាគី​ណាមួយ​អាច​ប្តឹង​បាន​លុះត្រាតែ​ការរួមរស់​ជាមួយគ្នា​មានកូន និង​មានទ្រព្យ​សម្បត្តិ​ប៉ុណ្ណោះ ។ ហើយ​ប្រសិនបើ​ក្នុងករណី​គ្មានទេ​គឺ​មិនអាច​ប្តឹង​បានឡើយ ពីព្រោះ​ជាការ​ព្រមព្រៀង​រវាង​គ្នា និង​គ្នា ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2